ខ្លាំងប៉ះខ្លាំងខ្លោច…ចុងក្រោយស្លា.ប់១ ជាប់គុ.ក៩នាក់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធប្រៀបដូចក្នុងរឿងចិន កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ៥២០ ជិតបន្ទប់ទឹកទី៦…
ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធប្រៀបដូចក្នុងរឿងចិន កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ៥២០ ជិតបន្ទប់ទឹកទី៦…
ខេត្តព្រះសីហនុ ៖ ឆាកប្រយុទ្ធប្រៀបដូចក្នុងរឿងចិន កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចក្រោយសណ្ឋាគារ៥២០ ជិតបន្ទប់ទឹកទី៦ ស្ថិតនៅក្រុមទី៧ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបង្កឲ្យមានការភ្ញាក់ផ្អើលដោយសារតែយុវជនឈាមរាវ២ក្រុមកាប់ចាក់គ្នា ធ្វើឱ្យភាគីម្ខាងបាត់បង់ជីវិតម្នាក់នៅនឹងកន្លែង ។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាមានស្ថានទម្ងន់ទោសនេះ បង្ក
ឡើងដោយជន១ក្រុម ប្រេីមួកសុវត្ថិភាព មានគ្នាចំនួន៦នាក់ ចំណែកក្រុមម្ខាងទៀតប្រើកាំបិតប៉័ងតោ មានគ្នាចំនួន៤នាក់ ។ ការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានេះ ធ្វើឱ្យម្នាក់ក្នុងចំណោម៦នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវក្រុម៤នាក់កាប់ដោយកាំបិតបុ័ងតោ ។
ក្រោយពេលកើតហេតុ ជនសង្ស័យ និងបក្ខពួកជនបង្កម្ខាង បានជិះម៉ូតូរត់គេចខ្លួនបាត់អស់ ចំណែកក្រុមជន៥នាក់ ត្រូវឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីសាក
សួរ ។
បន្ទាប់ពីកើតហេតុ ម្តាយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឱ្យសមត្ថកិច្ចជួយស្វែងរកជនបង្ក ដែលបានសម្លាប់កូនរបស់គាត់ ។ ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ។
ចាប់ពីថ្ងៃកើតហេតុរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងការិយាល័យនគរបាល ស្នងការដ្ឋានរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកចំនួន៤នាក់ដែលរត់គេចខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យទាំង២ក្រុម មានគ្នាចំនួន៩នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ