ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ ពាក់ព័ន្ធ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀ.ន ដកហូត​០៩​កញ្ចប់​តូច

13 ម៉ោង មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ការ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន រួម​ជាមួយ​គ្រឿង​ញៀ​.​ន ចំនួន​០៩​កញ្ចប់​តូច​។ ការ​ចាប់ខ្លួន​នេះ…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ការ​រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន រួម​ជាមួយ​គ្រឿង​ញៀ​.​ន ចំនួន​០៩​កញ្ចប់​តូច​។ ការ​ចាប់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ផ្ទះ​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

យោង​តាម​របាយការណ៍​នគរបាល បានឱ្យ​ដឹង​ថា កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជ ធ្វើការ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ប្រទះ​ឃើញ​ជនសង្ស័យ ចំនួន​០៣​នាក់​(​ស្រី​០១) កំពុង​តែ​អង្គុយ​នៅ​មុខ​ផ្ទះ ដោយ​មានការ​សង្ស័យ នគរបាល​បាន​ហៅ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៩​កញ្ចប់​តូច ដែល​ជនសង្ស័យ​បោះចោល​លើ​ដី ទើប​កម្លាំង​នគរបាល​ឃាត់ខ្លួន បន្ត​ឆែកឆេរ​ដល់​ក្នុងផ្ទះ​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​ធំ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​នគរបាល ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នៅ​ចំពោះ​មុខ​នេះ ជា​របស់​ឈ្មោះ លន់ ណា​ឃី​ម ទិញ​មក​ពីមុខ​សញ្ញា​មិន​ស្គាល់​នៅ​ខេត្តកំពង់ស្ពឺ ក្នុង​តម្លៃ​ដប់​ប្រាំ​ម៉ឺន​រៀល ដើម្បី​យក​លក់​បន្ត​និង​ប្រើប្រាស់​ជាមួយ​ឈ្មោះ ខុន​ភាព ។ កន្លង​មក​ឈ្មោះ លីវ លី​ហេង ធ្លាប់​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ លន់ ណា​ឃី​ម យក​លក់​បន្ត និង​ប្រើប្រាស់ ។

ជនសង្ស័យ​ដែល​នគរបាល​ឃាត់ខ្លួន​រួម​មាន ៖
ទី​០១.​ឈ្មោះ លន់ ណា​ឃី​ម ហៅ​(​បូ​)​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ជា​មុខសញ្ញា​ចាស់ (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​០១​លើក​រយៈពេល​២​ឆ្នាំ បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​) ។
ទី​០២.​ឈ្មោះ លីវ លី​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ខ្នារ ឃុំ​ទួល​ព្រេ​ជ ស្រុក អង្គស្នួល ខេត្តកណ្តាល ។
និង​ទី​០៣.​ឈ្មោះ ខុន ភាព ហៅ​(​ញ៉ា​) ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្តុក​ស្លាត ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

ក្នុង​នោះ នគរបាល​ដក​រហូត​បាន​វត្ថុ​រួម​មាន ៖
-​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​០៩​កញ្ចប់​តូច ទម្ងន់​២,៧២​ក្រាម
-​ទូរ​សព្ទ​ដៃ ចំនួន​០៤​គ្រឿង ម៉ាក VIVO ចំនួន​០៣​គ្រឿង និង​ម៉ាក TecnoSpark ០១​គ្រឿង
-​កាំបិត​ផ្គាក់ ចំនួន​០១
និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ