ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការខេត្តបំភ្លឺ ករណីជន​ម្នាក់​​ដាក់​ថ្នាំ​ស.ណ្ដំ​កន្លែង​វេរ​លុយ​យក​អស់​៥​លាន​រៀល ​រួច​ជិះ​ម៉ូតូ​គេ.ច​បាត់

11 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ គិត​រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​គេ​មើល​មុខ​ទំនង​ជនជាតិ​វៀតណាម មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​ ។​ ដោយសារ​ជន​នេះ​បាន​ដាក់​ថ្នាំ​សណ្ដំ​យក​លុយ​កន្លែង​វេរ​លុយ​​មួយ​កន្លែង​នៅ​ភូមិ​បេង​ថ្មីឃុំ​សេ​ដា ស្រុក​ដំបែរ ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​។…

ខេត្ត​ត្បូងឃ្មុំ​ ៖ គិត​រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​គេ​មើល​មុខ​ទំនង​ជនជាតិ​វៀតណាម មិន​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ​ទេ​ ។​ ដោយសារ​ជន​នេះ​បាន​ដាក់​ថ្នាំ​សណ្ដំ​យក​លុយ​កន្លែង​វេរ​លុយ​​មួយ​កន្លែង​នៅ​ភូមិ​បេង​ថ្មី
ឃុំ​សេ​ដា ស្រុក​ដំបែរ ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ស្រប​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​គ្រប់​ច្រកល្ហក​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទីតាំង​កន្លែង​វេរ​លុយ​នេះ​គឺ​មាន​បន្ទប់​បាំង​ត្រឹមត្រូវ​ព្រមទាំង​ទុក​ចន្លោះ​ប្រហោង​ដែក សម្រាប់​អតិថិជន​មក​ទទួល​លុយ​និង​វេ​លុយ​ហើយ​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង​។

​ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​៤ ​ឧសភា មាន​បុរស​ម្នាក់​ពាក់មួក​សុវត្ថិភាព​និយាយ​ខ្មែរ​មិន​ច្បាស់​ដែល​មើល​មុខ​ទៅ​ទំនងជា​ជនជាតិ​វៀតណាម បាន​មក​កន្លែង​វេរ​លុយ​សួរ​ចុះ​សួរ​ឡើង​និង​បាន​ដាក់​ថ្នាំ​សណ្ដំ​អ្នក​រង​គ្រោះ​រួច​យក​លុយ​ខ្មែរ​ចំនួន ៥​លាន​រៀល ហើយ​ប្រញាប់ប្រញាល់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​។​ភ្លាម​ៗ​នោះ​ខាង​រង​គ្រោះ​មិន​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​ដឹង​ទាន់​ពេលវេលា​នោះ​ទេ​។​ទម្រាំ​តែ​ដឹង​គឺ​ជនសង្ស័យ​នោះ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ពុំ​ដឹង​ទៅ​ដល់​ទីណា​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រូវ​បាន​បណ្ដាញ​សង្គម​និង​ផេ​កមួយ​ចំនួន​បាន​បង្ហោះ​ពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​ចែកចាយ​បន្ត​ពី​មួយ​ទៅ​មួយ ​។ ​ជាមួយ​នោះ​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ដែល​ជាប់​ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​ដោយ​មាន​ខ្លឹមសារ​ភ្ជាប់​ជាមួយនឹង​ឯកសារ​ ដូចខាងក្រោមនេះ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ