ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរបណ្តើរ ប្រលែងគ្នាបណ្តើរស្រាប់តែ​ដុំឥដ្ឋធ្លាក់ក្បែរ លុះក្រឡេកមើលមកបន្ថែមទៀត​ផ្អើល​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​ជា​បុគ្គលិក​កាស៊ីណូ​ស៊ី​កាង​បានចោទ​​ក្រុម​កម្មករ​សំណង់​យកដុំឥដ្ឋគប់​ និង​​យក​បំពង់ទីប​វាយ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំនុច​ផ្លូវ​បេតុង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។ ភាគី​ខាង​យុវជន​២​នាក់​ជា​បុគ្គលិក​កាស៊ីណូ​ស៊ី​កាង…

ខេត្ត​ព្រះ​សីហ​នុ ៖ យុវជន​២​នាក់​ជា​បុគ្គលិក​កាស៊ីណូ​ស៊ី​កាង​បានចោទ​​ក្រុម​កម្មករ​សំណង់​យកដុំឥដ្ឋគប់​ និង​​យក​បំពង់ទីប​វាយ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​វេលា​ម៉ោង​ប្រមាណ​ជាង​៨​យប់​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៩ ត្រង់​ចំនុច​ផ្លូវ​បេតុង​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។

ភាគី​ខាង​យុវជន​២​នាក់​ជា​បុគ្គលិក​កាស៊ីណូ​ស៊ី​កាង មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ចំណែក​ភាគី​ខាង​ក្រុម​កម្មករ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

យោង​តាម​ការ​រៀបរាប់​ពី​យុវជន​ជា​បុគ្គលិក​កាស៊ីណូ​ទាំង​២​នាក់​ខាងលើ​បានអោយ​ដឹង​ថា នៅ​យប់​កើតហេតុ បន្ទាប់​ពួក​គាត់​ចូលរួម​ក្នុង​ពិធីជប់លៀង​ដែល​ថៅកែ​កាស៊ីណូ​រៀបចំ​ជូន​បុគ្គលិក ពួក​គាត់​បាន​ដើរ​ត្រឡប់​មក​កាន់​អាគារ​ស្នាក់​នៅ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ពេល​ពួក​គាត់​ទាំង​២​នាក់​ដើរ​បណ្តើរ​ប្រលែង​គ្នា​បណ្តើរ ស្រាប់តែ​មាន​ដុំឥដ្ឋ​ធ្លាក់​ក្បែរ​ខ្លួន​ពួក​គាត់ ភ្លាម​នោះ​ពួក​គាត់​បាន​ក្រឡេក​មើលទៅ​ឃើញ​មាន​មនុស្ស​ប្រមាណ​៤​ទៅ​៥​នាក់​នៅ​ជាន់​ទី​៥​នៃ​ការដ្ឋាន​សំណង់​បាន​គប់​មក​លើ​ពួក​គាត់​បន្ថែម​ទៀត ប៉ុន្តែ​មិន​បាន​ត្រូវ​មនុស្ស​ណា​ម្នាក់​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ស្រែកសួ​នាំ​ថា ហេតុ​អ្វី​បានជា​គប់​បែប​នេះ? សួរ​មិន​ទាន់​ចប់​ផង ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ស្ទុះ​ចេញពី​ក្នុង​ការដ្ឋាន​សំណង់​ដដែល​បាន​យក​បំពង់​ទីប​ដេញ​វាយ ហើយ​ពួក​គាត់​បាន​ស្រែក​អោយ​អ្នក​ជិតខាង និង​មិត្តភក្តិ​នៅ​ក្បែរ​នោះ​ជួយ បន្ទាប់​មក​មិត្តភក្តិ​ដែល​កំពុង​ស្នាក់​នៅ​អគារ​ក្បែរ​នោះ​នាំ​គ្នា​ស្ទុះ​មក​មើល ទើប​ក្រុម​កម្មករ​សំណង់​ទាំងនោះ​នាំ​គ្នា​រត់​ចូល​ការដ្ឋាន​អស់ និង​បាន​លាក់ខ្លួន​ក្នុង​ការដ្ឋាន រហូត​សមត្ថកិច្ច​មក​ដល់ ក៏​ក្រុម​កម្មក​ទាំងនោះ​ពុំ​ព្រម​ចេញ​មក​សារភាព​ថា​បាន​គប់​និង​ដេញ​វាយ​មក​លើ​បុគ្គលិក​កាស៊ីណូ​នោះ​ទេ ទីបំផុត​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មេការ​សំណង់​យក​ទៅ​បំភ្លឺ ជាមួយនឹង​ក្រុម​យុវជន​ជា​បុគ្គលិក​កាស៊ីណូ​។

បើ​យោង​តាម​សាក្សី​ជា​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​ណ៍​ផ្ទាល់​ភ្នែក​បាន​រៀបរាប់​ថា នៅ​វេលា​កើតហេតុ ខណៈ​ពេល​គាត់​កំពុង​ឈរ​លេង​នៅ​មុខ​ផ្ទះ ស្រាប់តែ​បានឃើញ​យុវជន​ចំនួន​២​នាក់​រត់​ស្រែក​អោយ​គេ​ជួយ ភ្លាម​នោះ​គាត់​បាន​ក្រលេក​ទៅ​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​រត់​ដេញ​ពីក្រោយ ដោយ​ក្នុង​ដៃ​មាន​កាន់តំបង​ដែក​និង​ដុំឥដ្ឋ ។ ឃើញ​ដូច្នេះ​គាត់​ក៏​បាន​គេចខ្លួន​ចូល​ក្នុង​របង​ផ្ទះ​ដោយ​ខ្លាច​គេ​វាយ​គ្នា​ត្រូវ​គាត់ ប៉ុន្តែ​គាត់​បាន​ស្រែក​សំឡុត​ពី​ក្នុង​របង ទើប​ក្រុម​មនុស្ស​ដែល​ដេញ​ពីក្រោយ​ដកថយ​រត់​ចូល​ក្នុង​ការដ្ឋាន​វិញ​បាត់​ស្រ​មោ​ល រហូត​សមត្ថកិច្ច​ចំរុះ​មក​ដល់ ទើប​គាត់​ចេញ​មក​ក្រៅរបង​ផ្ទះ​វិញ​។

​ក្រោយ​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​បាននាំខ្លួន​យុវជន​ទាំង២នាក់ជា​បុគ្គលិកកាស៊ីណូ​ទៅធ្វើកំណត់ហេតុ​ដាក់​ពាក្យបណ្តឹង និងបំភ្លឺ​ពីហេតុ​ការណ៍​ដែលបានកើតឡើង ​ព្រមទាំង​នាំមេការ​គ្រប់គ្រងកម្មករ​​ក្នុងការ​ដ្ឋាន​ខាងលើ​ទៅ​ធ្វើការ​សាកសួរ​ដើម្បី​រកជនបង្ក​​ផងដែរ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ