ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ខឹងឆក់បានត្រឹមខ្សែកាបូប ធាក់នាងដួលម៉ូតូ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ ប៉ុន្តែ​ខណៈនោះ​ពួក​នាង​ដឹងខ្លួន​ទាន់​បាន​ចាប់​កាន់​កាបូប​ជាប់ ហើយ​ជនសង្ស័យ​ឆក់​បាន​តែ​ខ្សែ​កាបូប​ដែល​ដាច់​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ធាក់​កង់​មុខ​ម៉ូតូ​របស់​ពួក​នាង​១​ជើង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដេញ​តាម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវ ប៉ុន្តែ​ខណៈនោះ​ពួក​នាង​ដឹងខ្លួន​ទាន់​បាន​ចាប់​កាន់​កាបូប​ជាប់ ហើយ​ជនសង្ស័យ​ឆក់​បាន​តែ​ខ្សែ​កាបូប​ដែល​ដាច់​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ជនសង្ស័យ​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ធាក់​កង់​មុខ​ម៉ូតូ​របស់​ពួក​នាង​១​ជើង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ភា អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​រង​របួសធ្ងន់ ចំណែក​ម្នាក់​ទៀត​របួសស្រាល​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល​១AF-១០៨៨ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម មិន​ចាំ​ស៊េរី​និង​ស្លា​កល​ខ​បាន​ជិះ​តាម​ពីក្រោយ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​។ ប៉ុន្តែ​ពួក​នាង​ដឹងខ្លួន​ទាន់​បាន​ចាប់​កាន់​កាបូប​នោះ​ជាប់ ដោយ​ក្រុម​ជនសង្ស័យ​ឆក់​បាន​តែ​ខ្សែ​កាបូប​ដែល​ដាច់​ប៉ុណ្ណោះ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ធ្វើ​ឱ្យ​ក្រុម​ជនសង្ស័យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ ព្រោះ​ឆក់​អត់​បាន​ ហើយជន​រង​គ្រោះ​ស្រែក​ឆោឡោ​ទៀត ក៏​បាន​ធាក់​កង់​មុខ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​១​ជើង​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​កន្ទោក​បាន​ចេញ​អន្តរាគមន៍ និង​បាន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ចុះ​ទៅ​ដឹក​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ដែរ តែ​នាង​មិន​ព្រមទៅ ហើយ​ក៏​បាន​ខ​ល​ហៅ​សាច់ញាតិ​ឲ្យ​ដឹក​នាង​តាម​ម៉ូតូ​កង់​បី​ទៅ​កាន់​គ្លីនិក​ឯកជន​ដោយ​ខ្លួនឯង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ