ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ទាំង​៥ ដែល​កាន់​តំណែង​យូរ​ជាងគេ​នៅ​លី​គ​អង់គ្លេស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នកគ្រប់គ្រង​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ផ្តល់​នូវ​ភាព​ជោគជ័យ​ជា​បន្ទាន់ ក្លិប​៣​នៅ​អង់គ្លេស​បាន​សម្រេចចិត្ត​ដក​គ្រូបង្វឹក​ចោល​នៅ​រដូវ​កាល​នេះ ។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​គ្រូបង្វឹក​នៅ​ក្លិប​ខ្លះ​ទុក​គ្រូបង្វឹក​ឱ្យ​កាន់​តំណែង​បាន​យូរ​ផង​ដែរ ។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នកគ្រប់គ្រង​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ផ្តល់​នូវ​ភាព​ជោគជ័យ​ជា​បន្ទាន់ ក្លិប​៣​នៅ​អង់គ្លេស​បាន​សម្រេចចិត្ត​ដក​គ្រូបង្វឹក​ចោល​នៅ​រដូវ​កាល​នេះ ។ នៅ​ក្នុង​ចំណោម​នោះ​ក៏​មាន​គ្រូបង្វឹក​នៅ​ក្លិប​ខ្លះ​ទុក​គ្រូបង្វឹក​ឱ្យ​កាន់​តំណែង​បាន​យូរ​ផង​ដែរ ។ ខាងក្រោម​នេះ គឺជា​គ្រូបង្វឹក​ទាំង​១០​ដែល​កាន់​តំណែង​យូរ​ជាងគេ​នៅ​លី​គ​អង់គ្លេស ។

លោក Alex Ferguson នៅ Manchester United និង Arsene Wenger នៅ Arsenal បាន​កាន់​តំណែង​ច្រើន​ជាង​១០​ឆ្នាំ នៅ​ក្លិប​ដដែល ។ ជាមួយ​គ្នា​នេះ​ដែរ គ្រូបង្វឹក​នៅ​ក្លិប AFC Bournemouth លោក Eddie Howe ដែល​ជា​មនុស្ស​ដំបូង​នាំ​ក្លិប​ពី League One ទៅ​កាន់ Premier League បច្ចុប្បន្ន​គឺជា​គ្រូបង្វឹក​ដែល​បម្រើ​ការ​យូរ​ជាងគេ​បំផុត​នៅ​ក្នុង​លី​គ រយៈពេល ៧​ឆ្នាំ ១​ខែ​និង ១៦​ថ្ងៃ​។

លោក Sean Dyche គ្រូបង្វឹក​ក្លិប Burnley ដែល​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​លោក Howe បាន​ធ្វើការ​តាំងពី​លី​គ​ថ្នាក់ទាប ដល់ លី​គ​កំពូល​របស់​អង់គ្លេស​។ លោក​គឺជា​គ្រូបង្វឹក​បច្ចុប្បន្ន​ដែល​បម្រើ​ការ​យូរ​ជាងគេ​ទី​២​នៅ​ក្នុង​លី​គ បន្ទាប់​ពី​បាន​ដឹកនាំ​ក្លឹ​ប​អស់​រយៈពេល ៧ ឆ្នាំ​និង ៣១​ថ្ងៃ​។

លោក Jurgen Klopp អ្នកចាត់ការ​ពានរង្វាន់ UEFA Champions League របស់ Liverpool បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ ។ គ្រូបង្វឹក​ជនជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ បាន​កាន់កាប់​ក្លិប Liverpool បន្ទាប់​ពី​ការ​បណ្តេញ​លោក Brendan Rodgers កាលពី​ឆ្នាំ ២០១៥ ហើយ​ឥឡូវនេះ​លោក​បាន​កាន់​តំណែង​នេះ​បាន​រយៈពេល ៤​ឆ្នាំ ១​ខែ និង ២២​ថ្ងៃ​។

លោក Chris Wilder របស់​ក្រុម Sheffield United និង គ្រូបង្វឹក​ពីរ​សម័យកាល​របស់​ក្រុម Manchester City លោក Pep Guardiola បាន​បំពេញ​តំណែង Top 5 សម្រាប់​គ្រូបង្វឹក​ដែល​មានមុខ​ងារ​យូរ​ជាងគេ ដោយ​គ្រូបង្វឹក​ទាំង​ពីរ​បាន​នៅ​តាម​ក្លិប​រៀង​ៗ​ខ្លួន​អស់​រយៈពេល​ជាង ៣ ឆ្នាំ​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ