ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​មក​ពី​ខេត្តតាកែវ ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ​អុកឡុក​កក្រើក​ស្វាយ​រៀង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ក្រុម​ចោរ​២​ក្រុម​មក​ពី​ខេត្តតាកែវ ​ខេត្តព្រៃវែង​ និង​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្វាយ​រៀង​ដោយ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោឡោ ​និង​ប្តឹង​សមត្ថកិច្ច​ស្ទាក់​ និង​បង្ក្រាប​បាន​ជនសង្ស័យ​បាន​០៣​នាក់​នាក់​រួម​ទាំង​វត្ថុ​តាង​យក​ឲ្យ​ជន​រង​គ្រោះ​វិញ​ ។​ ករណី​ក្រុម​ចោរ​ឆ្លងខេត្ត​មក​ធ្វើ​សកម្មភាព​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩…

ខេត្តស្វាយរៀង​ ៖ ​មាន​ក្រុម​ចោរ​២​ក្រុម​មក​ពី​ខេត្តតាកែវ ​ខេត្តព្រៃវែង​ និង​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ស្វាយ​រៀង​ដោយ​ម្ចាស់​ម៉ូតូ​ស្រែក​ឆោឡោ ​និង​ប្តឹង​សមត្ថកិច្ច​ស្ទាក់​ និង​បង្ក្រាប​បាន​ជនសង្ស័យ​បាន​០៣​នាក់​នាក់​រួម​ទាំង​វត្ថុ​តាង​យក​ឲ្យ​ជន​រង​គ្រោះ​វិញ​ ។​ ករណី​ក្រុម​ចោរ​ឆ្លងខេត្ត​មក​ធ្វើ​សកម្មភាព​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ ស្ថិត​នៅ​ភូមិ​ស្វាយ​ សង្កាត់​ចេក ​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លើក​ទី​១​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA C​125 ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨ ​ពាក់​ផ្លាក​លេខ ​ស្វាយ​រៀង ​1L-2557 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ​យ៉ា​ន ចាន់​ធឿ​ន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ មុខរបរ​និស្សិត បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ​ ។​

ខណៈ​ជន​រង​គ្រោះ​ចត​នៅ​ខាង​មុខ​ផ្ទះ​ជួល​ក្រុម​ចោរ​បាន​កាច់​សោ​រួច​ជិះ​ចេញ​ទៅ​ក្រុង​ស្វាយ​រៀង​ដោយ​ម៉ូតូ​ជន​រង​គ្រោះ​មាន​បំពាក់​តេ​លេ​សុវត្ថិភាព​ធ្វើ​ឲ្យ​មានការ​ឆោឡោ ​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ចាប់​ជនសង្ស័យ​តាម​ផ្លូវជាតិ​លេខ​១​ចម្ងាយ​៥​គីឡូម៉ែត្រ​រហូត​ដល់​ចំណុច​ភូមិ​ស្វាយ​រៀង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ ត​និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ ទី​១-​ឈ្មោះ ​កេ​ត រ៉ា ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ក្របៅ​ ឃុំ​ក្របៅ​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ និងទី​២-​ឈ្មោះ ​វ៉ា​ន់​ ណា​រិ​ន ​ហៅ​ថា ​ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ច្រេស ​ឃុំ​រកា​ក្នុង ស្រុក​ដូន​កែវ​ ខេត្តតាកែវ​ ។ ​រួម​នឹង​វត្ថុ​តាង​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​០១​គ្រឿង​ម៉ាក់​ HONDA​ C​125 ពណ៌​ខ្មៅ​ ពាក់​ផ្លាក​លេខ ​តាកែវ ​1Q-3001​ ។

លុះដល់​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល​ក្រុម​ចោរ​មួយ​ក្រុម​ទៀត​បាន​ធ្វើ​សកម្មភាព​នៅ​ចំណុច​ភូមិ​ស្វាយ​រៀង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ មាន​គ្នា​០២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ដែល​ជា​បក្សពួក​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក​ HONDA C​125 ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០២០​ ពាក់​ផ្លាក​លេខ ​ស្វាយ​រៀង​ 1O-8846 ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ ម៉​ង​ ល​ក្ខិ​ណា ​ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ស្វាយ​រៀង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង ​។

​ប្រភព​ដដែល​បន្ត​ទៀត​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ​និង​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​ដេញចាប់​ប្រផាប់​ប្រ​ភីង​រហូត​ដល់​ឃុំ​ធ្មា ​ស្រុក​រំដួល​ កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​រំដួល ​និង​កម្លាំង​ជំនាញ​ខេត្ត​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ០១​នាក់​ឈ្មោះ ​សុខ ​ធី ​ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​គោក​តា​សុខ ​ឃុំ​រៀម​កាំ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ និង​វត្ថុ​តាង​ម៉ូតូ​លួច​កាច់​សោ​ខាងលើ០១​គ្រឿង ​រីឯ​ជនសង្ស័យ​ធ្វើ​សកម្មភាព​០១​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​បច្ចុប្បន្ន​កំពុងធ្វើការ​ស្រាវជ្រាវ​ ។ ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ទាំង​០២​ក្រុម​ខាងលើ​រួម​នឹង​វត្ថុ​តាង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ