អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខវីរយុទ្ធជនកម្ពុជា ដែលថៃចាប់ខ្លួន ហើយបានមកដល់ស្រុកកំណើតវិញ នៅស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៃគណៈអភិបាលខេត្តស្វាយរៀង បានចុះសួរសុខទុក្ខក្រុមគ្រួសារ និងវីរយុទ្ធជនកម្ពុជា គឺលោក នៃ សុភ័ក្រ ដែលកងទ័ពថៃចាប់ខ្លួន ហើយបញ្ជូនមកប្រទេសកម្ពុជាវិញ នាពេលថ្មីៗនេះ និងបានបន្តដំណើរមកដល់ស្រុកកំណើត ស្ថិតនៅភូមិព្រៃត្រុំ ឃុំញ៉រស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ចូលរួមអមដំណើក្នុងឱកាសនោះដែរ រួមមាន លោក លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោក លោកស្រីនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀត បានមកទទួលស្វាគនម៍ និងសួសុខទុក្ខដោយភាពកក់ក្តៅផងដែរ ៕












ចែករំលែកព័តមាននេះ