ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​​វីរ​កងទ័ព ​ដោយ​ផ្ទាល់​នៅខេត្តកំពង់ស្ពឺ

1 ថ្ងៃ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦នេះ ​គឺជា​ការ​សោកស្តាយ​ជាទី​បំផុត​មួយ ​សម្រាប់​ប្រទេស​ជាតិ និង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នូវ​វីរ​កងទ័ព ជា​ធនធានមនុស្ស ជា​ស្វាមី…

ខេត្តកំពង់ស្ពឺ ៖ នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៦នេះ ​គឺជា​ការ​សោកស្តាយ​ជាទី​បំផុត​មួយ ​សម្រាប់​ប្រទេស​ជាតិ និង​ក្រុម​គ្រួសារ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នូវ​វីរ​កងទ័ព ជា​ធនធានមនុស្ស ជា​ស្វាមី ជា​ឪពុក និង​ជា​បង ជា​ប្អូន ដែល​បាន​ពលី​អាយុជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ។

ដោយ​ទឹកចិត្ត​សោកសៅ​ជា​ពន់ពេក លោក​ជំទាវ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​របស់​សព​ដែល​កំពុង​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ ។

ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​នាំ​យក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ