រាជធានីភ្នំពេញ ៖ កម្លាំងសមត្តកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ការិយាល័យទី១ (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ចំនួន២គោលដៅ គឺគោលដៅទី១ ស្ថិតនៅចំណុចខាងមុខផ្ទះ លេខ១៣៦ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ ស្ថិតនៅចំណតរថយន្ត ជាន់ទី ៧ នៃខុនដូមួយកន្លែង តាមផ្លូវមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ លទ្ធផលគឺឃាត់ ខ្លួនជនជាតិវៀតណាម ២នាក់ ភេទប្រុស និងចាប់យកវត្ថុតាងជាក់ស្តែងនូវសារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ចំនួន ៥១,៤២៨ គ្រាប់ ស្មើនិងទម្ងន់ប្រមាណ ១៨ គីឡូក្រាម ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស៊ើបអង្កេតបន្ត តាមនីតិវិធី ៕


ចែករំលែកព័តមាននេះ