ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ កន្លែង​ចិញ្ចឹម​មាន់​ក្លាយជា​រមណីយដ្ឋាន ស្រស់​ស្អាត ត្រជាក់​ភ្នែក

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រមណីយដ្ឋាន​មួយ​ឈ្មោះ​កោះ​តា​ហេង នៅ​ជាប់មាត់​ព្រែក ក្នុងភូមិ​ចម្លង​ជ្រៃ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ខេត្តកំពត ។ នេះ​ជា​រមណីយដ្ឋាន​ក្លាយ​ពី​កន្លែង​ចិញ្ចឹម​មាន់ ។…

ខេត្តកំពត ៖ រមណីយដ្ឋាន​មួយ​ឈ្មោះ​កោះ​តា​ហេង នៅ​ជាប់មាត់​ព្រែក ក្នុងភូមិ​ចម្លង​ជ្រៃ ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ខេត្តកំពត ។ នេះ​ជា​រមណីយដ្ឋាន​ក្លាយ​ពី​កន្លែង​ចិញ្ចឹម​មាន់ ។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ជៀម ហេង អាយុ​៦៨​ឆាំ្ន​ជា​ម្ចាស់​រមណីយដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​កន្លែង​រមណីយដ្ឋាន​នេះ​ពី​មុន​ជា​កន្លែង​ចិញ្ចឹម​មាន់ តែ​ក្រោយមក​ឈប់​ចិញ្ចឹម​មាន់ កូន​របស់​លោក​២​នាក់​បាន​កែ​ច្នៃ​ឲ្យ​ទៅ​ជា​រមណីយដ្ឋាន​វិញ ។ ការ​កៃ​ច្នៃ​គឺ​ធ្វើ​សួន​ដាំ​ផ្កា​និង​ធ្វើ​ខ្យូ​ស​២០​សម្រាប់​អង្គុយ ។

លោក​ជៀម ហេង និយាយ​ថា​កាលពី​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ភ្ញៀវ​ទៅ​លេង​ច្រើន រកតែ​កន្លែង​អង្គុយ​ស្ទើរ​មិន​បាន ។ ដោយឡែក​ថ្ងៃ​ធម្មតា​មិន​មាន​អ្នក​ទៅ​លេង​ទេ ។ ថ្ងៃ​សៅ​អាទិត្យ​មាន​អ្នក​ទៅ​លេង​ច្រើន ។

លោក​ជៀម ហេង ចង់​ពង្រីក​រមណីយដ្ឋាន​របស់​លោក​ឲ្យ​បាន​ធំ​ជាង​នេះ ប៉ុន្តែ​លោក​ចាំ​មើល​សន្ទុះ​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត​សិន ។

​យុវជន​វ៉ា​ន់ ច​ន្នី អាយុ​25​ឆាំ្ន​ពី​ភូមិ​បា​ស្រែ​ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខេត្តតាកែវ បានដឹង​ពី​រមណីយ​ដ្ឋាន​នោះ​តាម​រយៈ​ការ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ក៏​បបួល​មិត្តភក្ដិ​ទៅ​លេង ៕ (​កែសម្រួល​ដោ​យោ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ