ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទៅ​កាន់​អា​ហ្វ​ហ្គា​នី​ស្ថាន ​គួរ​ឲ្យ​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៨​វិច្ឆិកា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នា​ពេល​យប់ រយៈពេល​ខ្លី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅ​មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ​កន្លែង ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ដែល​កាត់​ផ្ដាច់​កាលពី​ខែកញ្ញា​ត្រូវ​បន្ត​ធ្វើ​ឡើង​វិញ​។ ដំណើរ​ទស្សនកិច្ច​នេះ​របស់​លោក​ត្រាំ​ដែល​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម​នោះ…

សហរដ្ឋអាមេរិក​-​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​២៨​វិច្ឆិកា ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​នា​ពេល​យប់ រយៈពេល​ខ្លី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅ​មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ​កន្លែង ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា ការ​ចរចា​ជាមួយ​ពួក​តា​លី​បង់​ដែល​កាត់​ផ្ដាច់​កាលពី​ខែកញ្ញា​ត្រូវ​បន្ត​ធ្វើ​ឡើង​វិញ​។

ដំណើរ​ទស្សនកិច្ច​នេះ​របស់​លោក​ត្រាំ​ដែល​ជា​លើក​ដំបូង​ក្នុង​ប្រទេស​កំពុង​មាន​សង្គ្រាម​នោះ ត្រូវ​បាន​គេ​លាក់​ដោយសារ​ហេតុផល​សន្តិសុខ​។ លោក​មក​កាន់​ប្រទេស​នេះ​នា​ឱកាស​បុណ្យ​THANKSGIVING​។ ក្រោយ​ពី​ជួប​ជាមួយ​សម​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ហ្វ​ស្ត្រា​វ​ហ្គា​នី នៅ​ឯ​មូលដ្ឋាន​អាកាសចរណ៍​បា​ហ្ក្រា​ម ចម្ងាយ​៨០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​កា​ប៊ុល​លោក​ត្រាំ​ថ្លែង​ថា ពួ​​កតា​លី​បង់​ចង់បាន​កិច្ចព្រមព្រៀង​មួយ ហើយ​យើង​ជួប​ចរចា​ជាមួយ​ពួក​គេ​។

យើង​និយាយ​ទៅ​កាន់​ពួក​គេ​ថា ត្រូវ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ តែ​ពួក​គេ​មិន​ចង់បាន​បទ​ឈប់​បាញ់​នេះ​ឡើយ រួច​ពេល​នេះ​ពួក​គេ​បែរជា​ចង់បាន​វិញ​។ លោក​ត្រាំ​បន្ត​ថា​រឿង​នោះ​ប្រាកដជា​ដើរទៅ​មុខ​។ យើង​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​នេះ​បើ​ដរាបណា យើង​ពុំ​ទាន់​រក​ឃើញ​កិច្ចព្រមព្រៀង​មួយ​ឬ​រហូត​ទាល់តែ​យើង​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​។ តែ​ពួក​តា​លី​បង់​ពិតជា​ចង់​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​។

លោក​ត្រាំ​អះអាង​ទៀត​ថា លោក​ចង់​កាត់​បន្ថយ​ចំនួន​កង​ទាហាន​អា​មេ​រិ​ក​នៅ​ប្រទេស​នេះ​មក​នៅ​ត្រឹម​៨៦០០​នាក់ ទល់​នឹង​១៣.០០០​ទៅ​១៤.០០០​នាក់​នា​ពេល​បច្ចុប្បន្ន​។

ក្រោយ​ការ​ចាកចេញ​របស់​លោក​ត្រាំ​លោក​អា​ហ្វ​ស្ត្រា​វ​ហ្គា​នី បាន​សេ​សេរ​តាម​TWITTER​ថា ភាគី​ទាំង​២​គូសបញ្ជាក់​ថា​ប្រសិនបើ​ពួក​តា​លី​បង់​ពិតជា​ចង់បាន​ដោយ​ស្មោះ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ នោះ​ពួក​គេ​ត្រូវ​ទទួលយក​បទ​ឈប់​បាញ់​មួយ​។ យើង​ក៏​ផ្ដោត​ដែរ​ថា​សន្តិភាព​ត្រូវ​តែ​ស្ថិតស្ថេរ ហើយ​ពួក​ភេរវ​ករ​ដែល​រត់់គេច​ខ្លូ​ន​ទៅ​ខាងក្រៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​តែ​កម្ទេច​។

ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថា​សត្រូវ​បាន​គេ​ប្រាប់​ពី​ការ​មក​កាន់​ប្រទេស​លោក​របស់​លោក​ត្រាំ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ការ​ចុះ​យន្តហោះ​របស់​លោក​ត្រាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ