ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់

4 ឆ្នាំ មុន

ប្រទេស​កួ​រ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​បំផុត​។ មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ស​ម្ឌែ​ង​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​សាកល្បង​នោះ​។ កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ពី​ការ​បាញ់​សាកល្បង មី​ស៊ី​ល​មិនដឹង​អត្តសញ្ញាណ​២​គ្រាប់ របស់​ក្រុង​ព្យុ​ង​យ៉ាង ចេញពី​ខេត្ត​មួយ​នា​ភាគ​ខាងកើត​ប្រទេស​។ កងទ័ព​នេះ​សង្ស័យ​ថា…

ប្រទេស​កួ​រ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨​វិច្ឆិកា បាន​បាញ់​សាក​ប្រកបដោយ​ជោគជ័យ​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​បំផុត​។ មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម​ជុង​អ៊ុ​ន​បាន​ស​ម្ឌែ​ង​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​សាកល្បង​នោះ​។

កងទ័ព​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ពី​ការ​បាញ់​សាកល្បង មី​ស៊ី​ល​មិនដឹង​អត្តសញ្ញាណ​២​គ្រាប់ របស់​ក្រុង​ព្យុ​ង​យ៉ាង ចេញពី​ខេត្ត​មួយ​នា​ភាគ​ខាងកើត​ប្រទេស​។ កងទ័ព​នេះ​សង្ស័យ​ថា នោះ​ជា​ការ​សាកល្បង​ថ្មី​នៃ​រ៉ុក្កែត​ចម្រុះ​ធុន​ធ្ងន់​ដែល​កូរ៉េ​ខាងជើង​ធ្លាប់​បាញ់​សាក​៣​លើក​រួច​មក​ហើយ​។ កងទ័ព​នេះ​និយាយ​ថា​គ្រាប់​មី​ស៊ី​ល​ទាំង​២​គ្រាប់​នោះ​បាញ់​ចេញ​ទៅ​កាន់​សមុទ្រ​។

នៅ​ជប៉ុន​កង​ឆ្មាំ​ឆ្នេរសមុទ្រ​អះអាង​ពី​ការ​ចាប់​ឃើញ នូវ​អ្វី​ដែល​ហាក់ដូចជា​គ្រាប់​មី​ស៊ី​ល​ដែល​បាញ់​ចេញ​។ ក្រសួង​ការពារ​ប្រទេស​ជប៉ុន​បញ្ជាក់​ថា មី​សី​ុ​ល​ទាំង​២​គ្រាប់​ពុំ​បាន​ហោះ​ចូល​ក្នុង​ដែនអាកាស​ជប៉ុន​ឬ​ក៏​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្នុង​សមុទ្រ​ផ្ដាច់មុខ​របស់​ខ្លួន​ឡើយ​។

លោក​គី​ម​ជុង​អ៊ុ​ន​ដែល​បាន​ជួប​៣​លើក​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ ចាប់តាំងពី​ខែមិថុនា​ឆ្នាំ​២០១៨​មក បាន​កំណត់​កាលបរិច្ឆេទ​ត្រឹម​ដំណាច់ឆ្នាំ​នេះ សម្រាប់​ការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ ប៉ុន្តែ​ការ​ចរចា​ត្រូវ​ជាប់​គាំង ចាប់តាំងពី​បរាជ័យ​នៃ​ការ​ជួប​គ្នា កាលពី​ថ្ងៃ​ទី​៥​តុលា​នៅ​ប្រទេស​ស៊ុ​យ​អែ​តម​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ