ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​ពិសេស​៣ ជួយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អាជីវករ

4 ឆ្នាំ មុន

មិន​មាន​អាជីវករ​រូប​ណា​ដែល​មិន​ជួប​បញ្ហា ឬ​ឧបសគ្គ​ស្មុគស្មាញ​ផ្សេង​ៗ​ទេ ។ ហើយ​ភាព​ស្មុគស្មាញ​ទាំងនេះ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អាជីវករ​យ៉ាង​ខ្លាំង ប្រសិនបើ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម ។ ដូច្នេះ​តើ​អាជីវករ​គួរ​ឆ្លើយ​តប​យ៉ាងដូច​ម្តេចទៅ​នឹង​ពិភពលោក​ដ៏​មិន​ប្រាកដប្រជា​មួយ​នេះ និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត?ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​អាជីវករ ឬ​សហគ្រិន​ប្រកាន់ខ្ជាប់​៖…

មិន​មាន​អាជីវករ​រូប​ណា​ដែល​មិន​ជួប​បញ្ហា ឬ​ឧបសគ្គ​ស្មុគស្មាញ​ផ្សេង​ៗ​ទេ ។ ហើយ​ភាព​ស្មុគស្មាញ​ទាំងនេះ​អាច​បង្ក​ការ​ប៉ះពាល់​ដល់​អាជីវករ​យ៉ាង​ខ្លាំង ប្រសិនបើ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ចាប់ផ្តើម និង​គ្រប់គ្រង​អាជីវកម្ម ។ ដូច្នេះ​តើ​អាជីវករ​គួរ​ឆ្លើយ​តប​យ៉ាងដូច​ម្តេចទៅ​នឹង​ពិភពលោក​ដ៏​មិន​ប្រាកដប្រជា​មួយ​នេះ និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ក្នុង​ជីវិត?ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយ​ចំនួន​អ្នកជំនាញ​ផ្តល់​យោបល់​ឲ្យ​អាជីវករ ឬ​សហគ្រិន​ប្រកាន់ខ្ជាប់​៖

១. ឱកាស និង​ក្តី​ស្រ​ម៉ៃ​៖
ក្នុង​នាម​ជា​អាជីវករ អ្នក​ប្រហែលជា​ពូកែ​មើលឃើញ​ឱកាស​ដើម្បី​វិនិយោគ ឬ​រក​លុយ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​តែ​ចាប់​យក​គ្រប់​ឱកាស​ដែល​មើលឃើញ​ទេ ។ ប្រសិនបើ​អ្នក​ចង់​ទទួល​បាន​ភាព​ជោគជ័យ​ពិតមែន អ្នក​ត្រូវ​រៀន​ចេះ​មើល​រំលង​ជម្រើស​ដែល​មាន​ភាព​ទាក់ទាញ កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​មនុស្ស​មួយ​ចំនួន និង​ផ្តោត​ស្មារតី​ទៅ​លើ​ឱកាស​មួយ​ដែល​អ្នក​ខុសចិត្ត​ប្តូរជីវិត​ដើម្បី​សម្រេច​ជាដើម ។

វា​ប្រៀប​បានជា​ការ​ផ្លាស់​ប្តូរ​ដែល​អ្នក​ចង់​មើលឃើញ​ក្នុង​ពិភពលោក និង​ជីវិត​របស់​អ្នក ។ វា​មាន​ទំនាក់ទំនង​ជាមួយនឹង​បទ​ពិសោធន៍​ដែល​អ្នក​ឆ្លងកាត់ និង​ត្រូវការ​ទេព​កោសល្យ​របស់​អ្នក​ទើប​អាច​កើត​មាន​ឡើង ។ ពេល​ដែល​អ្នករក​ឃើញ​វា​ហើយ អ្នក​ត្រូវ​តែ​ព្យាយាម​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទាក់ទិន​នឹង​វា​ដើម្បី​អាច​បង្កើត​ការ​ផ្លាស់​ប្តូរ​ដែល​អ្នក​ចង់​មើលឃើញ​នោះ ។

២. ផ្តោត​ស្មារតី​លើ​ចំណូល​បច្ចុប្បន្ន​៖
អាជីវករ​ជា​ច្រើន​ជាប់​ក្នុង​អន្ទាក់​មើលទៅ​ថ្ងៃ​មុខ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មើល​រំលង​ឱកាស​រក​លុយ​ក្នុង​ពេល​បច្ចុប្បន្ន តែ​គិតតែ​ឱកាស​ដែល​រក​លុយ​នៅ​ថ្ងៃ​មុខ​ទៅ​វិញ ។ គោលដៅ​រយៈពេល​វែង​មិនអាក្រក់​ទាំងស្រុង​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ អ្នក​ត្រូវ​ព្យាយាម​រក​ចំណូល​ក្នុង​ពេល​នេះ​ជា​មុន​សិន ។

ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​សម្រេច​គោលដៅ​ធំ​ទេ វា​មិនមែន​ជា​បញ្ហា​ឡើយ​ក្នុង​ការ​យក​ពេលវេលា​ទៅ​ប្តូរ​យក​លុយ​ជា​មុន​សិន ។ អ្វី​ដែល​សំខាន់​គឺ​បច្ចុប្បន្ន​នេះ​អ្នកមាន​ចំណូល​ជាប់លាប់ ។

៣. ខួរក្បាល​អ្នក​ប្រៀប​បានជា​ម៉ាស៊ីន​សម្រាប់​ការ​សម្រេច​គោលដៅ​៖
៩០% នៃ​ភាព​ជោគជ័យ​គឺ​អាស្រ័យ​លើ​ទស្សនៈ​របស់​មនុស្ស ។ អ្វី​ដែល​អ្នក​គិត​ប្រៀប​បានជា​សន្មតិ​កម្ម​ដែល​អ្នក​ចង់​បង្ហាញ​ថា​ពិត ។ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មិនល្អ​គ្រប់គ្រាន់​ទេ​នោះ អ្នក​នឹង​មើលឃើញ​តែ​ភស្តុ​តាង​ដែល​បញ្ជាក់​ថា​អ្នក​មិនល្អ​គ្រប់គ្រាន់​ប៉ុណ្ណោះ និង​មើល​រំលង​ភស្តុ​តាង​ដទៃ​ដែល​បង្ហាញ​ថា​អ្នកជា​មនុស្ស​ពូកែ​មាន​សមត្ថភាព ។ ខួរក្បាល​របស់​អ្នក​គឺជា​ម៉ាស៊ីន​សម្រាប់​សម្រេច​គោលដៅ តែ​វា​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ប្រសិនបើ​អ្នក​មិន​លុប​បំបាត់​នូវ​ទស្សនៈ​អវិជ្ជមាន​ដែល​អ្នក​គិត​ឃើញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ