ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ទាំងនេះ​​អាច​ធ្វើ​ឱ្យ​កូន​អ្នកមាន​សំណាងល្អ​អស់​មួយ​ជីវិត

19 ម៉ោង មុន

បើ​អ្នក​ចង់ឱ្យ​កូន​អ្នកមាន​សំណាងល្អ ហើយ​ធ្វើ​អ្វី​ជួប​តែ​ល្អ អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​បាន​។​តើ​មាន​អ្វីខ្លះ? ទោះបីជា​កូន​ធ្វើ​ខុស​ក៏​ដោយ ក៏​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដើម្បី​អនុគ្រោះ​ដល់​កូន យកស​ម្តៅ​ដែល​មាន​ភាព​កក់ក្តៅ​មក​អធ្យាស្រ័យ​ឱ្យ​កូន នោះ​គេ​នឹង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង សំណាង​គេ​នឹង​អាច​បណ្តុះបណ្តាល​បាន​បណ្តើរ​ៗ​។ អ្នក​ត្រូវ​តែ​ជួយ​កូន​ឱ្យ​មាន​ក្តី​ស្រមៃ ហើយ​ត្រូវ​តែ​បើកផ្លូវ…

បើ​អ្នក​ចង់ឱ្យ​កូន​អ្នកមាន​សំណាងល្អ ហើយ​ធ្វើ​អ្វី​ជួប​តែ​ល្អ អ្នក​អាច​ធ្វើ​តាម​វិធី​ខាងក្រោម​នេះ​បាន​។​តើ​មាន​អ្វីខ្លះ?

ទោះបីជា​កូន​ធ្វើ​ខុស​ក៏​ដោយ ក៏​អ្នក​ត្រូវ​តែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដើម្បី​អនុគ្រោះ​ដល់​កូន យកស​ម្តៅ​ដែល​មាន​ភាព​កក់ក្តៅ​មក​អធ្យាស្រ័យ​ឱ្យ​កូន នោះ​គេ​នឹង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង សំណាង​គេ​នឹង​អាច​បណ្តុះបណ្តាល​បាន​បណ្តើរ​ៗ​។

អ្នក​ត្រូវ​តែ​ជួយ​កូន​ឱ្យ​មាន​ក្តី​ស្រមៃ ហើយ​ត្រូវ​តែ​បើកផ្លូវ និង​ច​ង្អុ​រ​ផ្លូវ​ឱ្យ​គេ​ដើរ នោះ​គេ​នឹង​មានជីវិត​ដ៏​ល្អ ប៉ុន្តែ​មុន​នឹង​ច​ង្អុ​រ​ផ្លូវ​ទាំងនោះ អ្នក​ត្រូវ​តែ​សួរ​យោបល់​កូន​ជា​មុន​សិន​។

អ្នក​ត្រូវ​តែ​គាំទ្រ​ក្តី​ស្រមៃ​របស់​កូន ហើយ​លើកទឹកចិត្ត​ឱ្យ​គេ​សម្រេច នោះ​សំណាងល្អ​គ្រប់យ៉ាង​នឹង​រត់​មក​នៅ​ជុំវិញ​កូន​។

បើ​អ្នក​ចង់ឱ្យ​កូន​ទទួល​បាន​សំណាងល្អ អ្នក​ត្រូវ​តែ​ធ្វើ​គំរូ​ល្អ​ដល់​កូន ដោយ​នាំ​ពួក​គេ​អាន​សឿ​វ​ភៅ ចែករំលែក​បទ​ពិសោធន៍​ដល់​កូន នោះ​ជីវិត​កូន​នឹង​ជោគជ័យ​។

អ្នក​ត្រូវ​តែ​ឱ្យ​កូន​សម្រេចចិត្ត​រឿង​អ្វីមួយ​ដោយ​ខ្លួនឯង ទោះបីជា​អ្នក​មិន​ជឿជាក់​លើ​ការ​សម្រេចចិត្ត​នោះ​ក៏​ដោយ ក៏​អ្នក​ត្រូវ​តែ​គាំទ្រ​គេ​ដែរ​។

អ្នក​មិន​ត្រូវ​យក​បំណងប្រាថ្នា​របស់​អ្នក​ដាក់​លើ​ខ្លួន​កូន​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​កូន​យ៉ាង​ងាយ​។

អ្នក​ត្រូវ​តែ​បង្រៀន​កូន​ឱ្យ​រាប់អាន​ជាមួយ​គ្នា​ច្រើន មិន​ត្រូវ​រស់នៅ​តែ​ម្នាក់ឯង​ឡើយ ព្រោះ​វា​មិន​អាច​មាន​សុភមង្គល និង​ជោគជ័យ​ឡើយ​នៅ​ពេល​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនឯង គ្មាន​ការ​ជួយ​ពី​មិត្តភក្តិ​។

អ្នក​ត្រូវ​តែ​ឱ្យ​កូន​មាន​ទម្លាប់​រៀន​ចេះ​រើស​ប្រដាប់ប្រដា​ល់លេង និង​ការ​សិក្សា​ដោយ​ខ្លួនឯង​តាំងពី​តូច ទើប​កូន​មាន​ភាព​ឯករាជ្យ នោះ​សំណាង​ទាំងឡាយ​នឹង​មាន​ដោយ​ឯង ហើយ​អនាគត​កូន​នឹង​ភ្លឺស្វាង​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ