ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​មាត់ បំពង់.ក បំពង់​អាហារ ពោះវៀន ថ្លើម ស្រឡាញ់​អ្នក​ផឹក​ជាងគេ

6 ម៉ោង មុន
  • ភ្នំពេញ

ជំងឺមហារីក​ចំនួន​ដប់ ត្រូវ​បាន​អ្នកជំនាញ​គិត​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ដូច្នេះ បុរស​ៗ​កម្ពុជា ដែលជាអ្នក​ចូល​ចិត្ត​ផឹក​ គួរតែ​ដកខ្លួន បើសិនជា​មិន​ចង់​ប្រឈម​នឹង​គ្រោះ ថ្នាក់​ជំងឺ​នេះ ​។…

ជំងឺមហារីក​ចំនួន​ដប់ ត្រូវ​បាន​អ្នកជំនាញ​គិត​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​។ ដូច្នេះ បុរស​ៗ​កម្ពុជា ដែលជាអ្នក​ចូល​ចិត្ត​ផឹក​ គួរតែ​ដកខ្លួន បើសិនជា​មិន​ចង់​ប្រឈម​នឹង​គ្រោះ ថ្នាក់​ជំងឺ​នេះ ​។

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​អា​មេ​រិ​កបានអោយ​ដឹង​ថា ការ​ផឹក​គ្រឿង​ស្រវឹងអាច​បង្កើន​ហានិភ័យ នាំ​អោយ​កើត​ជំងឺមហារីក រួម​មាន ជំងឺមហារីក​មាត់ មហារីក​បំពង់.ក មហារីក​បំពង់​សម្លេង មហារីក​បំពង់​អាហារ មហារីក​ក្រពះ​ មហារីក​ពោះវៀន មហារីក​ដោះ មហារីកថ្លើម និងមហារីក​លំពែង ជាដើម ​។

ចំណែក​ក្រសួងសុខាភិបាល​កម្ពុជា​ក៏​បាន​ព្រមាន​អំពី​​គ្រោះថ្នាក់​នៃ​គ្រឿង​ស្រវឹង​ចំពោះ​ការ​កើត​មហារីក​ផង​ដែរ ​។ ដូច្នេះ ក្រសួង​ក៏​បាន​ចេញ​ផែនការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក ​។

ក្រសួង​ក៏​បាន​បង្ហាញ​ថា ​បុរស​កម្ពុជា​ជា​ច្រើន​មាន​ទម្លាប់​ផឹក​គ្រឿង​ស្រវឹង​យ៉ាង​ជោក​ជាំ​ដែល​នេះ​ជា​កត្តា​ហានិភ័យ​មួយ​ដែល​នាំ​ដល់​ការ​កើត​ជំងឺមហារីក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ