ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ខ្លះ​ៗ វិធី​ធ្វើ​ឱ្យ​អ្នក​ដទៃ​ស្រឡាញ់​ចូល​ចិត្ត​អ្នក

8 ម៉ោង មុន

ព្រឹត្តិការណ៍​នៃ​បណ្តាញ​ទំនាក់ទំនង​ក្នុង​សង្គម គឺ​ពិតជា​មាន​សារៈសំខាន់ ជាង​ការ​គ្រាន់តែ​អ្នក ប្រមូល​យក ឈ្មោះ​របស់​ពួក​គេ​មក​ទុក​ក្នុង​បញ្ជី វា​គឺជា​វិធី​មួយ​ដែល​អាច​ជួយ​អ្នក យកជ័យ​ជំនះ​លើ​ពួក​គេ​បាន តាម​រយៈ​ការ​បង្កើត​នូវ​មន្ត​ស្នេហ៍​ទាក់ទាញ និង ធ្វើ​អោយ​ពួក​គេ​ចង​ចាំ​អ្នក​បានជា​រៀង​រហូត…

ព្រឹត្តិការណ៍​នៃ​បណ្តាញ​ទំនាក់ទំនង​ក្នុង​សង្គម គឺ​ពិតជា​មាន​សារៈសំខាន់ ជាង​ការ​គ្រាន់តែ​អ្នក ប្រមូល​យក ឈ្មោះ​របស់​ពួក​គេ​មក​ទុក​ក្នុង​បញ្ជី វា​គឺជា​វិធី​មួយ​ដែល​អាច​ជួយ​អ្នក យកជ័យ​ជំនះ​លើ​ពួក​គេ​បាន តាម​រយៈ​ការ​បង្កើត​នូវ​មន្ត​ស្នេហ៍​ទាក់ទាញ និង ធ្វើ​អោយ​ពួក​គេ​ចង​ចាំ​អ្នក​បានជា​រៀង​រហូត ។

ការ​ដែល​អាច​ធ្វើ​អោយ​នរណា​ម្នាក់ ចូល​ចិត្ត​អ្នក​បាន នោះ​ក៏​បាន​ន័យ​ថា ពួក​គេ​នឹង​អាច​ចង​ចាំ​អ្នក​បាន​ផង​ដែរ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ សម្រាប់​អ្នក​នា​ពេល​អនាគត​ទៀត​។ ដូច្នេះ តើ​អ្នក​អាច​សម្រេច​វា​បាន​ដោយ​វិធី​ណា? តើ​អ្នក​គួរ​បង្កើត​នូវ​ចំណាប់​អារម្មណ៍ល្អ និង យកឈ្នះ​នូវ ទំនាក់​ទំនាក់​ថ្មី​នេះ ដោយ​របៀប​ណា​ដែរ? ខាងក្រោម​នេះ គឺជា​គន្លឹះ ដែល​អាច​ធ្វើ​អោយ​អ្នក ក្លាយ​ជាទី​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​រាល់គ្នា​បាន ៖

១.​កត់ចំណាំ​នូវ​ស្ថានភាព​រូបរាង​របស់​អ្នក
តើ​ហេតុ​អ្វី បានជា​វា​មាន​សារៈសំខាន់? ខណៈ​ពេល ដែល​វា​ពិតជា​មាន​ភាព​អស្ចារ្យ ក្នុង​ការ​បង្ហាញ​ដល់ អ្នក​រាល់គ្នា នូវ​ភាព​ជឿជាក់​លើ​ខ្លួនឯង​,​ការ​ឈរ​ដោយ​ដាក់ខ្លួន​អោយ​ត្រង់ និង ការ​ចាប់​រលាក់​ដៃ ជាមួយនឹង ស្នាមញញឹម​មោះមុត គឺ​អាច​បង្ហាញ​នូវ​ភាព​ស្រស់​សង្ហា និង ទាក់ទាញ​របស់​អ្នក​។ អ្នក​ចង់​បង្ហាញ ទៅ​មនុស្ស​ទាំងឡាយ​ថា អ្នក​ពិតជា​មាន​ចំណាប់អារម្មណ៍​ជា​ពិសេស ក្នុង​ការ​និយាយ​ជាមួយ​ពួក​គេ​។ អ្នក អាច​អនុវត្ត​បាន​នូវ​វិធី​ទាំងនេះ គឺ​អ្នក​ត្រូវ​ធ្វើការ​បន្ធូរ​អារម្មណ៍​, បោះ​ជំ​ហ៊ាន​ទៅ​មុខ​, ធ្វើការ​ផ្អៀង​ក របស់​អ្នក​បន្តិច ផ្តល់​អោយ​ពួក​គេ​នូវ​ស្នាមញញឹម​ដ៏​កក់ក្តៅ ហើយ​បង្ហាញ​អ្នក​ពិតជា​មា​នក​ត្តិ​យស​ណាស់ ក្នុង​ការ​ណែនាំ​ខ្លួន​នេះ​។ នៅ​ពេល​ដែល​មនុ​ស្សមា្ន​ក់​មាន​អារម្មណ៍​ថា អ្នក​រីករាយ​នឹង​ជួប​ពួក​គេ នោះ​ពួក​គេ ក៏​នឹង​ចាប់ផ្តើម​ចូល​ចិត្ត​អ្នក​ភ្លាម​ៗ ដូច​គ្នា​ផង​ដែរ ពួក​យើង​ម្នាក់​ៗ គឺ​សុទ្ធតែ​មាន​អារម្មណ៍​ចូល​ចិត្ត​មនុស្ស ដែល​ចូល​ចិត្ត​យើង​មុន​។

២. មនុស្ស​ទាំងឡាយ​ចូល​ចិត្ត​និយាយ​អំពី​ខ្លួន​គេ
មនុស្ស​ដែល​គួរ​អោយ​ចូល​ចិត្ត​ពិតប្រាកដ គឺ​មាន​សម្ត​ត្ថភាព​ក្នុង​ការ​និយាយ ជាមួយ​អ្នក និង អាច​បន្សល់​នូវ អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ទំនាក់ទំនង​មួយ​នេះ ។ នៅ​ពេល​ដែល​អ្នក​គិត​អំពី​វា នា​ថ្ងៃក្រោយ អ្នក​នឹង សម្គាល់​ឃើញ​ថា អ្នក​មិន​បានដឹង​អ្វី​ទាល់តែ​សោះ ពី​មនុស្ស​ម្នាក់​ថ្មី ដែល​គួរ​អោយ​ទាក់ទាញ នេះ​ដោយសារ​តែ​ពួក​គេ បាន​ផ្តល់​ឱកាស​អោយ​អ្នក និយាយ​អំពី​ខ្លួនឯង ដោយ​អ្នក​មិន​បានដឹង​ខ្លួន​ទាល់តែ សោះ​ថា វា​បាន​កើតឡើង​។ អ្នក​អាច បង្កើត​នូវ​ចំណាប់អារម្មណ៍​មួយ​នេះ​បាន តាម​រយៈ​ការ​បង្កើត​សំណួរ​ខ្លី​ៗ ដែល​អាច​បង្ហាញ​ថា​អ្នក​ចាប់អារម្មណ៍ និង ចង់​ស្គាល់​ពី​ពួក​គេ​អោយ​បាន​ច្បាស់​។

៣.​ការ​ស្គាល់​អោយ​ច្បាស់ គឺជា​កូនសោ​មួយ
ពួក​យើង ចូល​ចិត្ត​មនុស្ស​ទាំងឡាយ​ណា ដែល​គិត​ថា អ្វី​ដែល​ខ្លួន​យើង​សម្រេច​បាន គឺ​អស្ចារ្យ​។ វា​នឹង ធ្វើ​អោយ​យើង​មាន​អារម្មណ៍​ថា កក់ក្តៅ​នៅ​ពេល​ដែល​នរណា​ម្នាក់ បាន​និយាយ​ថា អូ អ្នក​ពិតជា​ពូកែ​មែន ! តើ​អ្នក​ពិតជា​ធ្វើ​វា​ដោយ​ខ្លួនឯង​ឬ ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​សម្ត​ត្ថភាព​អ្នក​ណាស់​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ស្គាល់​នរណា​ម្នាក់ បាន​យ៉ាង​ល្អ នោះ​អ្នក​ក៏​នឹង​អាច​ទទួល​បាន​នូវ​ចំណាប់អារម្មណ៍​ជា​ពិសេស ពី​គេ​វិញ​បាន​ដូច​គ្នា​។

៤. មិន​ទាមទារ​សំណង​អ្វី​មក​វិញ
ប្រសិនបើ​អ្នក ពិតជា​ចង់អោយ​នរណា​ម្នាក់​ចូល​ចិត្ត​អ្នក​ដោយ​ស្មោះ នោះ​អ្នក​មិន​ត្រូវ​ធ្វើការ​ប្រើប្រាស់ ពួក​គេ​នោះ​ទេ​។ ពួក​គេ​នឹង​ចាក​ចេញពី​អ្នក ប្រសិនបើ​គេ​មាន​អារម្មណ៍​ថា អ្នក​កំពុង​តែ​ព្យាយាម​ធ្វើ​ដូច្នោះ​មែន ។ ប្រសិនបើ​អ្នក​ចង់បាន​ជំនួយ​ពី​នរណា​ម្នាក់ ជាដំបូង​អ្នក​ត្រូវ​ស្វែងរក វិធី​ក្នុង​ការ​ជួយ​អ្នក​ដទៃ​ជា​មុន​សិន ។ ផ្តោត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួនឯង ជា​ធំ​នោះ​ទេ​។ ជា​ធម្មតា មនុស្ស​រាល់គ្នា ចូល​ចិត្ត​អ្នក​ណា​ម្នាក់ ដែល​ពិតជា​មាន​បំណង​ជួយ​ដល់​អ្នក​ដទៃ​។ ការ​ធ្វើ​ដូច្នេះ នឹង​អាច​ធ្វើ​អោយ​ពួក​គេ នឹង​មាន​បំណង​ផ្តល់​នូវ​ការ​ជួយ​ដល់​អ្នក​វិញ​មិន​ខាន​។

៥. ចាក​ចេញពី​ការ​ណាត់ជួប​ដោយ​ការ​លាគ្នា​ដ៏​ល្អ​មួយ
នេះ​គឺជា​ឱកាស​ចុង​ក្រោយ​របស់​អ្នក ក្នុង​ការ​ធ្វើ​អោយ​មនុស្ស​ម្នាក់​ថ្មី​នេះ អាច​ចូល​ចិត្ត​អ្នក​បាន ដោយ​ពិតប្រាកដ​។ ត្រូវ​ចាប់ផ្តើម​ដូច​ជា​ពេល​ដំបូង ដោយ​ការ​ចាប់ដៃ ឬ លើកដៃ​ជម្រាបលា ហើយ​និយាយ​ថា អ្នក​ពិតជា​រីករាយ​ណាស់ ដែល​បាន​ស្គាល់ និង ជួប​ពួក​គេ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រើ​នូវ​ស្នាមញញឹម​ដែល ចេញពី​ក្នុង​ចិត្ត និង បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​ការ​ចំណាយពេល​វេលា​របស់​ពួក​គេ មក​លើ​អ្នក ។ អ្នក​ត្រូវ​បន្សល់​នូវ​អារម្មណ៍​ដ៏​រីករាយ​មួយ នៅ​ពេល​ដែល​អ្នក​ចាក​ចេញពី​ពួក​គេ​។
រាល់​ចំណុច​ខាងលើ​នេះ ស្តាប់​ទៅ​ដូច​ជា​រាង​លំបាក​បន្តិច ជា​ពិសេស ប្រសិនបើ​អ្នកជា​មនុស្ស ដែល​មានការ​ខ្មាស់​អៀន​ច្រើន ប៉ុន្តែ​ជា​ការ​ពិត​វា​មាន​ភាព​ងាយស្រួល​ជាង​អ្វី​ដែល​អ្នក​បាន​គិត​ទៅ​ទៀត​។ អ្នក​គ្រាន់តែ ធ្វើការ​ផ្តោតអារម្មណ៍​ទៅ​លើ​មនុស្ស​ណា​ម្នាក់ ត្រូវ​មាន​ភាព​ស្ទាត់ជំនាញ និង សម្តែង​នូវ​ចិត្ត​រីករាយ ដែល​អ្នក​បាន​មានឱកាស​និយាយ​ជាមួយ​គេ នោះ​ពួក​គេ​នឹង​ស្រលាញ់​រាប់អាន​អ្នក​ដោយ​ស្មោះ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ