ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កម្ពុជា​៥០%​ផឹក​គ្រឿង​ស្រវឹង​ «ជោគ​ជាំ​»ខណ​:​វា​អាច​ធ្វើ​ឱ្យ​កើត​មហារីក​ថ្លើម

6 ថ្ងៃ មុន

ប្រុស​ៗ​កម្ពុជា​ជាង​៧០​ភាគរយ​ ត្រូវ​បាន​រក​ឃើញ​ថា ​ប្រើ​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ ប្រមាណ​៥០​ភាគរយ​ គឺ​ផឹក​យ៉ាង​ជោគ​ជាំ ខណ​:​ដែល​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​បង្ក​ជា​ជំងឺមហារីក ពិសេស​ មហារីក​ថ្លើម​…

ប្រុស​ៗ​កម្ពុជា​ជាង​៧០​ភាគរយ​ ត្រូវ​បាន​រក​ឃើញ​ថា ​ប្រើ​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ ប្រមាណ​៥០​ភាគរយ​ គឺ​ផឹក​យ៉ាង​ជោគ​ជាំ ខណ​:​ដែល​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​បង្ក​ជា​ជំងឺមហារីក ពិសេស​ មហារីក​ថ្លើម​ ។

នេះ​បើ​តាម​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​ឆ្នាំ​២០២៥-២០៣០ ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ថ្ងៃ​សៅរ៍​ទី​១០ ខែ​ឧសភា នេះ​ ។ ឯកសារ​នេះ​បាន​និយាយ​ថា ពាក់កណ្តាល​នៃ​មនុស្ស​អាយុ​ពី​១៨​ឆ្នាំ​ដល់​៦៩​ឆ្នាំ​ចំនួន​កំពុង​សេព​គ្រឿង​ស្រវឹង ដោយ​ក្នុង​នោះ បុរស​មាន​ជាង​៧០​ភាគរយ ហើយ ស្ត្រី​មាន​ជាង​២៧​ភាគរយ ចំណែក​៤៩,៥ ភាគរយ​នៃ​បុរស​សេព​គ្រឿង​ស្រវឹង ​គឺ​សេព​គ្រឿង​ស្រវឹង​យ៉ាង​ជោគ​ជាំ​។

ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ក៏​បាន​រក​ឃើញ​ថា​ ការ​សេព​គ្រឿង​ស្រវឹង​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺមហារីក ខណ​:​ដែល​គេ​រក​ឃើញ​ថា​ នៅ​ក្នុង​សារធាតុ​គ្រឿង​ស្រវឹង​មាន​សារធាតុ​ដែល​អាច​នាំ​ដល់​ការ​កើត​ជំងឺមហារីក​។

គួរ​បញ្ជាក់​ដែរ​ថា ​មហារីក​ថ្លើម​គឺ​គំរាមកំហែង​ជាងគេ​ចំពោះ​បុរស ហើយ​ការ​ផឹក​គ្រឿង​ស្រវឹង​គឺជា​កត្តា​ហានិភ័យ​មួយ​ដែល​នាំ​អោយ​បុរស​កើត​ជំងឺមហារីក​ថ្លើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ