ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុះនោម​នៅ​ទី​សាធារណ​:អាច​ជា.ប់.គុ.ក បើ​លេច​ចេញ​ប្រ.ដា.ប់.​ភេ.ទ

6 ម៉ោង មុន
  • ភ្នំពេញ

នរណា​ម្នាក់​ជុះនោម​នៅ​ទី​សាធារណ​: ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ​នោះ អ្នក​នោះ​​អាច​នឹង​ប្រឈម​កាត់ទោស​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ហៅ​ថា «​បទ​បង្ហាញ​កេរ​ភេទ»​។ នេះ​គឺជា​ការ​អះអាង​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​ផ្សាយ​ កាលពី​ថ្ងៃ​ទី​២១…

នរណា​ម្នាក់​ជុះនោម​នៅ​ទី​សាធារណ​: ហើយ​ធ្វើ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ​នោះ អ្នក​នោះ​​អាច​នឹង​ប្រឈម​កាត់ទោស​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ហៅ​ថា «​បទ​បង្ហាញ​កេរ​ភេទ»​។ នេះ​គឺជា​ការ​អះអាង​របស់​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​ក្នុង​វី​ដេ​អូ​ដែល​ត្រូវ​ផ្សាយ​ កាលពី​ថ្ងៃ​ទី​២១ ខែ ឧសភា​ ។

ចំណែក​ក្នុង​មាត្រា​២៤៩​នៃ​ក្រម​ព្រ​ណ្ឌ​បាន​ចែង​ថា ​ការ​បង្ហាញ​កេរ​ភេទ​នៅ​ទី​សាធារណ​:​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ថ្ងៃ​ដល់ ៣​ខែ​ ។

ក្នុង​វី​ដេ​អូ​នោះ លោក កើត រិ​ទ្ធ ​បាន​និយាយ​ថា ​ប្រជាពលរដ្ឋ​ខ្លះ​ប្រហែលជា​មិន​បានដឹង​ទេ​ថា​ វា​មាន​ចែង​ក្នុង​ច្បាប់​ជា​បទល្មើស​ទេ​ ។

លោក កើត រិ​ទ្ធ ​បាន​ពន្យល់​ថា បើសិនជា​នរណា​ម្នាក់​បទ​ជើង​តូច​នៅ​ទី​សាធារណ​: ហើយ​អោយ​គេ​ឃើញ​ប្រដាប់​ភេទ​របស់​គាត់​នោះ វា​នឹង​ក្លាយជា​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​ ។

ដូច្នេះ សូម​បង​ប្អូន​កុំ​បន្ទោ​របង់​កណ្តាលវាល ពីព្រោះ​វា​អាច​នាំទុក្ខ​ដល់​ខ្លួន​ទាំង​មិន​បានដឹង​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ