ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ៗជួបឬនៅ? បុរសធ្វើរឿងទាំងនេះគេប្រាកដប្រជា ជាមួយអ្នក១០០ភាគរយហើយ

3 ម៉ោង មុន

តើអ្នកមានដែលឆ្ងល់ទេថា តើធ្វើម៉េចដឹងថាបុរសម្នាក់នោះផ្តល់ក្តីស្រឡាញ់ដល់អ្នកពិតប្រាកដរយៈពេលយូរអង្វែងទៅ?ពេលខ្លះ វាអាចនឹងពិបាកប្រាប់ឲ្យដឹងថា បុរសម្នាក់នោះដែលចូលក្នុងជីវិតរបស់យើងដើម្បីតែការសប្បាយមួយពេល ឬមានការតាំងចិត្តពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាបុរសម្នាក់នោះតែងតែធ្វើរឿងខាងក្រោមនេះ មានន័យថា គាត់បានតាំងចិត្ត ឬប្តេជ្ញាចិត្តដើម្បីស្នេហាមួយនេះជាមួយអ្នកហើយ។…

តើអ្នកមានដែលឆ្ងល់ទេថា តើធ្វើម៉េចដឹងថាបុរសម្នាក់នោះផ្តល់ក្តីស្រឡាញ់ដល់អ្នកពិតប្រាកដរយៈពេលយូរអង្វែងទៅ?ពេលខ្លះ វាអាចនឹងពិបាកប្រាប់ឲ្យដឹងថា បុរសម្នាក់នោះដែលចូលក្នុងជីវិតរបស់យើងដើម្បីតែការសប្បាយមួយពេល ឬមានការតាំងចិត្តពិតប្រាកដ។

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាបុរសម្នាក់នោះតែងតែធ្វើរឿងខាងក្រោមនេះ មានន័យថា គាត់បានតាំងចិត្ត ឬប្តេជ្ញាចិត្តដើម្បីស្នេហាមួយនេះជាមួយអ្នកហើយ។

គាត់និយាយអំពីរឿងអនាគតជាមួយគ្នា

នៅពេលគាត់និយាយអំពីរឿងអនាគត់ តើអ្នកមាននៅជាមួយគាត់ទេ? មិនខ្វល់ថាអនាគត់នោះនៅរយៈពេលយូរ ឬជិតមកដល់ទេ រាល់ការនិយាយបញ្ជាក់អំពីអ្នកទាំងពីរក្នុងរឿងដែលជាគម្រោងរបស់គាត់ វាគឺជាសញ្ញាមួយដ៏ល្អថា គាត់បានប្តេជ្ញាចិត្តនៅជាមួយអ្នករហូតហើយ។

គាត់ស្តាប់នូវអ្វីដែលអ្នកនិយាយ

អ្នកប្រហែលជាត្រូវនិយាយអំពីរឿងប្រចាំថ្ងៃរបស់អ្នកប្រាប់គាត់ ឬក៏រឿងក្នុងចិត្ត។ ដូច្នេះតើគាត់មានខំប្រឹងស្តាប់នូវអ្វីដែលអ្នកនិយាយដែរទេ? ពិតណាស់ បើសិនជាគាត់ត្រង់ត្រាប់ស្តាប់គ្រប់ចំណុចមែននោះ វាគឺជារឿងដ៏ល្អមួយដែលអ្នកជាមនុស្សគួឲ្យចាប់អារម្មណ៍បំផុតសម្រាប់គាត់ហើយ។

គាត់សួរអ្នកនូវសំណួរផ្ទាល់ខ្លួន

សំណួរផ្ទាល់ខ្លួនដូចជា “តើខ្លាចអ្វីជាងគេ?” ឬ “អាចប្រាប់អំពីរឿងកាលពីកុមារភាពបានទេ?” គឺជាសញ្ញាច្បាស់លាស់មួយដែលគាត់កំពុងតែព្យាយាមយល់ដឹងអំពីអ្នកកាន់តែច្បាស់។ គាត់ចាប់អារម្មណ៍នូវអ្វីដែលកំពុងតែកើតឡើងក្នុងចិត្តអ្នក និងចង់សិក្សាបន្ថែមថាអ្នកជាមនុស្សបែបណា។

គាត់លះបង់នូវរឿងគ្រប់យ៉ាងដើម្បីចំណាយពេលវេលានៅជាមួយអ្នក

ពិតណាស់ មនុស្សពីរនាក់នឹងអាចចំណាយពេលទៅក្រៅជាមួយគ្នា ប៉ុន្តែអ្វីដែលខុសគ្នារវាង់បុរសដែលមានការតាំងចិត្ត និងបុរសដែលចង់សប្បាយតែមួយពេល គឺមិនចូលចិត្តចំណាយពេលវេលាទំនេររបស់គេឡើយ។ តើគាត់មានបានស្វែងរកមធ្យោបាយដើម្បីមកជួបអ្នកកាន់តែច្រើនដែរទេ ឬតើគាត់គ្រាន់តែចង់រីករាយតែមួយពេលហើយក៏បាត់ទៅវិញ?

គាត់មិនមានភាពអៀនខ្មាស់លើការណែនាំអ្នកដល់មនុស្សជុំវិញខ្លួនគាត់ឡើយ

បុរសម្នាក់ដែលមិនមានការតាំងចិត្តក្នុងចំណងស្នេហាគឺមិនចង់ជួបមនុស្សដែលនៅជុំវិញខ្លួនអ្នកឡើយ។ តើគាត់មានអៀនខ្មាសលើការណែនាំខ្លួនអ្នកដល់មនុស្សដែលអ្នកស្គាល់ដែរទេ? ឬតើគាត់មានបំណងចង់ជួបម្តាយអ្នក ឬញ៉ាំអីជាមួយមិត្តភក្តិអ្នកដែរទេ?

គាត់ចង់ជួបមនុស្សដែលអ្នកស្គាល់

ករណីនេះគឺចង់និយាយចំពោះមនុស្សទាំងសងខាង មិនមែនតែម្ខាងទេ ដូច្នេះគាត់ក៏គួរតែចង់ណែនាំខ្លួនគាត់ដល់មនុស្សដែលអ្នកស្គាល់ដែរ ជាពិសេសមិត្តភក្តិជិតដិត ឬញ៉ាំអាហារពេលយប់ជាមួយឪពុកម្តាយអ្នក។

គាត់បើកចិត្តទូលាយនិងស្មោះត្រង់ជាមួយអ្នក

តើអ្នកធ្លាប់ចាប់បានថាគាត់មិនបានស្មោះត្រង់នឹងអ្នកដែរទេ? បើសិនជាអញ្ចឹងមែន ឱកាសនៃការមិនមានភាពប្តេជ្ញាចិត្តនៅតែមាន។ ប៉ុន្តែបើសិនជាគាត់បើកចិត្តទូលាយជាមួយអ្នក និងព្យាយាមបង្កើតការជឿជាក់ពីអ្នកបន្ថែម នោះហើយបញ្ជាក់ថា គាត់សុខចិត្តដើរផ្លូវមួយជាមួយអ្នកហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ