អ្នកប្រើស្រោមទូរស័ព្ទថោកៗមកពីចិន សូមប្រយ័ត្នផង ពីព្រោះមានការព្រមានពីគ្រោះថ្នាក់ដោយសារវាមានសារធាតុពុល លើសពីស្តង់ដារ ៣០ដង ហើយអាចស្រូបចូលក្នុងខ្លួនមនុស្ស ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន នៅប្រទេសថៃ នៅថ្ងៃទី១៧ ខែកក្កដានេះ ។
រូបតំណាងដោយ AI មនុស្សជាច្រើន ប្រហែលជាបានកត់សម្គាល់ឃើញថា បន្ទាប់ពីដោះស្រោមចេញពីទូរស័ព្ទ តែងតែមានក្លិនផ្លាស្ទិកខ្លាំង ។ នេះអាចជាសញ្ញាបញ្ជាក់ថា មានសារធាតុពុលលើសពីបទដ្ឋាន ។
រូបតំណាងដោយ AI រឿងនេះ បានក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញសង្គមក្នុងប្រទេសចិន បន្ទាប់ពីការិយាល័យត្រួតពិនិត្យ ទីផ្សារខេត្ត Zhejiang បានធ្វើតេស្តដោយចៃដន្យនូវស្រោមទូរស័ព្ទចំនួន២០ ដែលគេដាក់លក់តាមអនឡាញ ក្នុងតម្លៃប្រហែលមួយដុល្លារ ហើយបានរកឃើញថា សារធាតុគ្រោះថ្នាក់ជាច្រើនដូចជា សំណ សារធាតុ formaldehyzen ជាដើម ។ សារធាតុពុលទាំងនេះ អាចធ្វើអោយប៉ះពាល់សុខភាពដូចជា ជំងឺរ៉ាំរ៉ៃ និងតម្រងនោមជាដើម ៕
ចែករំលែកព័តមាននេះ