ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ និង​ដាក់​លូ​ជូន​បងប្អូន​ក្នុង​ក្រុង​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវ​ចំនួន​០៥​ខ្សែ មាន​ប្រ​វៃ​ង​៣​ពាន់​៩៩០​ម៉ែត្រ និង​ដាក់​លូ​មូល លូ​ប្រអប់​តាម​បណ្តោយ​ផ្លូវ​ទាំង​៥​ខ្សែ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចាក់​បេតុង​កាលពី​ចុង​ស​ប្តា​ហ៍​ថ្ងៃ សៅ​រិ៍ ទី​២៣ ខែវិច្ឆិកា​នេះ…

ខេត្តសៀមរាប ៖ ផ្លូវ​ចំនួន​០៥​ខ្សែ មាន​ប្រ​វៃ​ង​៣​ពាន់​៩៩០​ម៉ែត្រ និង​ដាក់​លូ​មូល លូ​ប្រអប់​តាម​បណ្តោយ​ផ្លូវ​ទាំង​៥​ខ្សែ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចាក់​បេតុង​កាលពី​ចុង​ស​ប្តា​ហ៍​ថ្ងៃ សៅ​រិ៍ ទី​២៣ ខែវិច្ឆិកា​នេះ ក្រោម​វត្តមាន​របស់​លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ស្ថិត​នៅ​ដងផ្លូវ​តា​អុច ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។

ដោយ​មានការ​ចូលរួម​របស់​នាយក​រដ្ឋបាល​ទីចាត់ការ​អង្គភាព​ចំណុះ​សាលាខេត្ត​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ផង​ដែរ ។ ការ​ស្ថាបនា​ផ្លូវ​បេតុង​ទាំង​០៥​ខ្សែ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​សងខាង​ផ្លូវ​នេះ ធ្វើ​ឡើង​ដោយ​កង​វិស្វកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​របស់​លោក សុខ ថុ​ល នាយក​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩​នេះ​រដ្ឋបាល​ខេត្ត​បាន​លើ​គ​ម្រោង​ថវិកា​សាងសង់​ផ្លូវ​ចំនួន​១៧​គម្រោង ក្នុង​ក្រុង​សៀមរាប ហើយ​ផ្លូវ​ទាំង​៥​ខ្សែ​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​ផ្លូវ​នៃ​គម្រោង​ទាំង​១៧​ខ្សែ​នេះ​ផង​ដែរ ។

ការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន​៥​ខ្សែ ប្រវែង​៣៩៩០​ម៉ែត្រ នា​ពេល​នេះ​រួម​មាន ទី​១-​សាងសង់​ផ្លូវ​បេតុង និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខ​១​ម៉ែត្រ នៅ​ភូមិ​តា​វៀន ពីក្រោយ​ផ្សា​រលើ​កាត់​ផ្ទះ​តា​អុច ដល់​ផ្លូវ​វាង​ក្រុង ប្រវែង​១​ពាន់​២៥៩ ម៉ែត្រ ,​ទី​២-​សាងសង់​ផ្លូវ​បេតុង និង​ដាក់​លូ​ប្រអប់​បណ្តោយ​ផ្លូវ​៣,៥​ម៉ែត្រ នៅ​ភូមិ​តា​វៀន​ពី​ផ្លូ ៧​មក​រា ចំណុច​ហាង​លក់​គ្រឿងសំណង់ លី ហាំ​ង​សេង ដល់​ផ្លូវ​អតីត គ្លីនិក​ពេទ្យ​នាគ​ទេព ប្រវែង​៧៩០​ម៉ែត្រ , ទី​៣- សាងសង់​ផ្លូវ​បេតុង និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខ​១​ម៉ែត្រ នៅ​ភូមិ​ចុង​កៅស៊ូ​ពី​ផ្លូវជាតិ​លេខ​៦ ចំណុច​ភ្លើងស្តុប​ស្មាញ​លីង ដល់​ផ្លូវ​ផ្ទះ​តា​អុច មាន​ប្រវែង​៣៣៥​ម៉ែត្រ , ទី​៤-​សាងសង់​ផ្លូវ​បេតុង និង​ដាក់​លូ​បណ្តោយ​ផ្លូវ ០,៨​ម៉ែត្រ នៅ​ភូមិ​តា​វៀន​ពី​ផ្លូវ​ក្រោយ​ផ្សា​រលើ​ដល់​ផ្លូវ​វាង​ក្រុង ចំណុច​តារាង​បាល់​ជន្លង់ ប្រវែង ៧៣០​ម៉ែត្រ និង​ទី​៥- សាងសង់​ផ្លូវ​បេតុង និង​ដាក់​លូ​បណ្តោយ​ផ្លូវ​មុខ​០,៨​ម៉ែត្រ នៅ​ភូមិ​តា​វៀន ពី​ភោជនីយ ដ្ឋា​ន​ស្វាយមាស ដល់​ផ្លូវ​វាង​ក្រុង​ប្រវែង​៨៨៥​ម៉ែត្រ ។

លោក​បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ជម្រុញ​ឲ្យ​រៀបចំ​បណ្តាញ​លូ​ប្រឡាយ​ឲ្យ​បាន​រួចរាល់​មុន​ពេល​ដំណើរការ​សាងសង់​ផ្លូវ​ព្រមទាំង​ការ​រៀបចំ​បណ្តាញ​ក្រោម​ដី​នានា​ផង​ដែរ ។​ក្នុង​ដំណើរ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​អម​តាម​ដងផ្លូវ​ទាំង​០៥​ខ្សែ​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ក៏​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​បងប្អូន​នូវ​រាល់​ផល​ប៉ះពាល់ ព្រមទាំង​បាន​សំណូមពរ​ដល់​បងប្អូន​ឲ្យ​មាន ការ​ចូលរួម​ជាមួយ​អាជ្ញាធរ ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​ទាំងអស់ និង​ចូលរួម​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​លូ តាម មុខ​ផ្ទះ​របស់​បងប្អូន ។

ក្នុង​នោះ​ដែរ​លោក​អភិបាលរង​ខេត្ត​ក៏​បាន​សំណូមពរ​ដល់​បណ្តា​មន្ទីរ​អង្គភាព និង​ក្រុមហ៊ុន ដែល​មានការ​ពាក់ព័ន្ធ​ក្នុង​ការ​ជីក​បង្កប់​ប្រព័ន្ធ​បណ្តាញ​ក្រោម​ដី​ត្រូវ​មក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​កង​វិស្វកម្ម​ដែល​កំពុងធ្វើការ​ស្ថាបនា​ផ្លូវ​ទាំងនេះ​ដោយ​បច្ចុប្បន្ន​បាន​កំពុងធ្វើការ​ដាក់​លូ​កាត់​ផ្លូវ​តែ​នៅ​ពេល​ដែល​ការ​ស្ថាបនា​ផ្លូវ​បាន​បញ្ចប់​រួចរាល់ ហើយ​នោះ​អាជ្ញាធរ​ខេត្ត គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​ជីក​កកាយ​កប់​បណ្តាញ​ទាំងនោះ​ឡើយ​ដែល​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​ផ្លូវ ព្រមទាំង​ងាយ​ទទួល​រង​ការ​ខូចខាត​ទៀត​ផង ។

លោក​អភិបាលរង​ខេត្ត​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ទទួលផល​ប្រយោជន៍​ពី​បណ្តាញ​ផ្លូវ​ទាំង​៥​ខ្សែ​នេះ​សុំ​ឲ្យ​ចូលរួម​ក្នុង​ការ​ថែរក្សា​ការពារ​ឲ្យ​ផ្លូវ​នេះ​ប្រើប្រាស់​បាន​យូរអង្វែង និង​សូម​បងប្អូន​សាធារណជន​សំខាន់​បងប្អូន​រស់នៅ​តាម​ដងផ្លូវ ដែល​ដំណើរការ​សាងសង់ មេត្តា​យោគយល់​អំឡុង​ពេល​ដំណើរការ​សាងសង់​ដែល​អាច​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ ដំណើរ ការ​កកស្ទះ​ចរាចរ និង​ផល​ប៉ះពាល់​បរិស្ថាន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ