ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាថៃប្រើទាំងរថក្រោះ នាវា និងកាំភ្លើ.ងធំ វា.យប្រហារនៅយោធភូមិភាគទី៤ និងទី៥

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការ​បាញ់ប្រហារ​មក​លើ​កងកម្លាំង​កម្ពុជា​នៅ​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា ៖ គិត​ចាប់ពី​ម៉ោង​១:០០​នាទី​រំលង​អា​ធ្រា​ត្រ រហូត​ដល់​ម៉ោង ៨:០០​នាទី ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ ២០២៥

  • ម៉ោង ១:០០​នាទី​រំលង​អធ្រាត្រ យោធា​ថៃ​បាន​ធ្វើការ​បាញ់​ផ្លោង​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទ តា​ក្របី និង​ជប់​អ​ង្គុ​ញ​ឥត​ដាច់ ។
  • ម៉ោង ៥:៣០​នាទី យោធា​ថៃ​ចាប់ផ្តើម​ធ្វើការ​បាញ់ប្រហារ ដោយ​ប្រើប្រាស់​កាំភ្លើង​ធំ ១៥៥​ម​.​ម ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ម៉ោង ៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​ក្របី​, ប្រាសាទ​តា​មាន់ និង​ថ្ម​ដូន ។
  • ម៉ោង ៧:២០​នាទី យោធា​ថៃ​បាន​បាញ់​ចូល​ភូមិសាស្ត្រ​ភ្នំ​ខ្មោច ដោយ​ប្រើប្រាស់​កាំភ្លើង​ដៃ​បំពាក់ លើ​រថក្រោះ ។

ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត​មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​បាន​បន្ត​បាញ់ប្រហារ​មក​លើ​កម្ពុជា ៖ គិត​ចាប់ពី​ម៉ោង ១៨:00​នាទី ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង​៨:០០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ ២០២៥
ក្រសួងការពារជាតិ​បាន​បន្ត​ថា ចំពោះ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៨:២០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ២០:២៧​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ជ្រុំ​ចេញពី​នាវា​ចូល​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី ។
  • ម៉ោង ២២:៣៣​នាទី យោធា​ថៃ​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ចេញពី​នាវា​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។

ចំពោះ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១២:១៤​នាទី​រំលង​អធ្រាត្រ យោធា​ថៃ​បន្ត​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ចេញពី​នាវា​នៅ​ភូមិ សាស្ត្រ​អូរ​ភ្លុក​ដំរី​បន្ថែម​ទៀត ។
  • ម៉ោង ៦:២៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ៦:៣០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៧:១០​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថក្រោះ​បាន​រុលចូល​មក​ខាង​មុខ ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ៧:៣៦​នាទី យោធា​ថៃ​ចាប់ផ្តើម​បាញ់​ផ្សែង​ពុល​នៅ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

ចំពោះ​ស្ថានការណ៍​នៅ​ក្នុងភូមិ​សាស្ត្រ​ផ្សេង​ទៀត មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​កងកម្លាំង​របស់​យើង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ