រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កុមារជាង១២ម៉ឺននាក់ហើយបានរងផលប៉ះពាល់ ខណៈយោធាថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ ។

ជាក់ស្តែង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០៥នេះថា ៖ កម្ពុជាត្រូវការសន្តិភាព! សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជា បានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក វាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ ។


រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កុមារជាង១២៧០០០ នាក់ បានរត់ភៀសខ្លួន ជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ, ចោលផ្ទះសម្បែង សាលារៀនជាដើម ។ កុមារកម្ពុជាប្តេជ្ញាតាំងចិត្ត ចូលរួមជាមួយឪពុកម្តាយ និងប្រជាជាតិខ្មែរការពារទឹកដីកម្ពុជា ប្រឆាំងនឹងសត្រូវឈ្លានពាន ៕


ចែករំលែកព័តមាននេះ