ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិសាច​ក្រហម​ចង់​ជះ​លុយ​៧០​លាន ទិញ​យក​អតីត​កីឡាករ​របស់​ខ្លួន​វិញ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​ក្លិប​បិសាច​ក្រហម Manchester United កំពុង​ព្យាយាម​បង្កើន​ការ​វាយប្រហារ​របស់​ពួក​គេ ក្លឹ​ប​ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ចុះហត្ថលេខា​លើ​អតីត​ស្លាប​របស់​ពួក​គេ​ម្នាក់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​ក្លិប​បិសាច​ក្រហម Manchester United កំពុង​ព្យាយាម​បង្កើន​ការ​វាយប្រហារ​របស់​ពួក​គេ ក្លឹ​ប​ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ចុះហត្ថលេខា​លើ​អតីត​ស្លាប​របស់​ពួក​គេ​ម្នាក់ ដែល​ជា​កីឡាករ​អន្តរជាតិ​អាហ្វ្រិក​តម្លៃ​ប្រហែល ៧០​លាន​ផោន​។

យោង​ទៅ​តាម​សារព័ត៌មាន The Sun បានអោយ​ដឹង​ថា គ្រូបង្វឹក លោក Ole Gunnar Solskjaer កំពុង​រៀបចំ​ផែនការ​ទិញ​យក​ខ្សែបម្រើ​ស្លាប Wilfried Zaha របស់​ក្លិប Crystal Palace ដែល​ធ្លាប់​បាន​ចំណាយពេល​២​ឆ្នាំ នៅ​ក្រុម​បិសាច​ក្រហម​នៅ​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៥ ។

គេ​បាន​រាយការណ៍​មក​ថា ក្លិប Palace ទាមទារ​ថ្លៃ​ផ្ទេរ​ដ៏​ធំ​មួយ ដើម្បី​លក់​កីឡាករ​ឆ្នើម​របស់​ពួក​គេ​ក្នុង​តម្លៃ​ប្រហែល​៧០​លាន​ផោន​។ Zaha បាន​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​អង់គ្លេស​ចំនួន ២០​សម័យ កាលពី ៦ ឆ្នាំ​មុន ដែល​បាន​ក្លាយជា​កីឡាករ​ចុង​ក្រោយ​របស់​លោក Sir Alex Ferguson សម្រាប់​ក្រុម​នេះ ប៉ុន្តែ​បាន​ត្រឹមតែ​តំណាង​ក្រុម​ជាន់ខ្ពស់​បួន​លើក​ប៉ុណ្ណោះ​។

ដូច្នេះ​កីឡាករ​អន្តរជាតិ​កូត​ឌី​វ័​រ​រូប​នេះ អាច​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​បិសាច​ក្រហម ដែល​ជា​អ្វី​ដែល​គាត់​ធ្លាប់​បាន​សារភាព​នៅ​ក្នុង​បទ​សម្ភាសន៍​។ កីឡាករ​វ័យ ២៧ ឆ្នាំ​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​អំពី​ពេលវេលា​របស់​គាត់​នៅ United ដែល​គាត់​មិន​មាន​អារម្មណ៍​ថា គាត់​ត្រូវ​បាន​ផ្តល់​ឱកាស​ត្រឹមត្រូវ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ferguson និង David Moyes​។

Zaha ដែល​ពូកែ​លេង​នៅ Palace កាលពី​រដូវ​កាល​មុន​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ​ឡើង​ទេ បើ​ទោះបីជា​ឡើង​ប្រកួត​បាន ១៣ ប្រកួត​ហើយ​ក៏​ដោយ ក្នុង​យុទ្ធនាការ​ឆ្នាំ ២០១៩/២០​។ តើ​អ្នក​គិត​ថា Zaha នឹង​សាក​សមនៅ United ដែរ​ឬទេ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ