ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពី​ចាប់ផ្តើម​រដូវ​កាល​មក តើ​កីឡាករ​ណា​រកបាន​គ្រាប់​បាល់​ច្រើន​ជាងគេ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ខកខាន​ការ​ប្រកួត​លី​ក​ចំនួន ៥ លើក​រួច​មក​ហើយ​ក្នុង​រដូវ​កាល​នេះ ក៏​កីឡាករ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ខកខាន​ការ​ប្រកួត​លី​ក​ចំនួន ៥ លើក​រួច​មក​ហើយ​ក្នុង​រដូវ​កាល​នេះ ក៏​កីឡាករ Lionel Messi បាន​ជាប់​លើ​តារាង​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​នៅ​អឺរ៉ុប ខណៈ​ដែល​កីឡាករ Cristiano Ronaldo នៅ​មិន​ទាន់​បាន​ល្អ​ដូច​នៅឡើយ​។ នេះ​គឺជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​របស់​អឺរ៉ុប​នៅ​ក្នុង​យុទ្ធនាការ​ឆ្នាំ ២០១៩/២០ មក​ដល់​ពេល​នេះ​។

កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ៣​គ្រាប់​សម្រាប់​ក្រុម FC Barcelona ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម Celta Vigo កាលពី​ថ្ងៃ​សៅរ៍ ដោយ​គ្រាប់​បាល់ ២​គ្រាប់​របស់​គាត់​បាន​មក​ពី​បាល់ Freekick ដោយ​ផ្ទាល់ ខណៈ​គ្រាប់​បាល់​ទី​៣ ជា​បាល់​ពិន័យ ១១​ម៉ែត្រ​។

ជា​លទ្ធផល​ពេល​នេះ Messi រកបាន ៨​ដង​ហើយ​នៅ​ក្នុង​ការ​ប្រកួត LaLiga ៧​ដង​ប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ ពោល​គឺ​មាន​គ្រាប់​បាល់​៣​គ្រាប់ ច្រើន​ជាង Ronaldo ដែល​បង្ហាញខ្លួន​លើ​តារាង​លើស Messi ៣​ដង​។

ទោះ​យ៉ាងណា កំពូល​តារា​ឆ្នើម​របស់ Barcelona ខាងលើ នៅ​តែ​ចាញ់ កីឡាករ Robert Lewandowski ដែល​ជា​កីឡាករ​របស់ Bayern Munich​។ បច្ចុប្បន្ន​រូបគេ​បាន​រក​គ្រាប់​បាល់​បាន ១៦​គ្រាប់​ក្នុង​១១​ប្រកួត​នៃ​ក្រប​ខណ្ឌ Bundesliga ក្នុង​ឆ្នាំ ២០១៩/២០ ខណៈ​ដែល​ខ្សែប្រយុទ្ធ​លំដាប់​ទី ២ Ciro Immobile របស់​ក្រុម Lazio រកបាន​១៤​គ្រាប់​។

អ្នក​ទី​៣ គឺ​កីឡាករ Jamie Vardy របស់​ក្រុម Leicester City និង​តារាបាល់ទាត់ Red Bull Leipzig ដែល​មានឈ្មោះ​ថា Timo Werner ដែល​ទាំង​ពីរ​នាក់​ស៊ុត​បញ្ចូល​ទី​បាន ១១​ដង​។ កីឡាករ Tammy Abraham របស់​ក្រុម​តោ​ខៀវ Chelsea ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​៥ ដោយ​មាន ១០ គ្រាប់​។

តើ​អាច​ទេ​ដែល Messi នឹង​អាច​យក​ពាន​ស្បែកជើង​មាស​បាន​នៅ​រដូវ​កាល ២០១៩/២០​? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ