តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៅអង់គ្លេស Premier League ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលកីឡាករថ្មីចំនួន៧នាក់ ក្នុងគោលបំណងធ្វើឱ្យក្លិបក្លាយទៅជាក្លិបខ្លាំងដូចកាលពីមុនវិញ។…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិបយក្សនៅអង់គ្លេស Premier League ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលកីឡាករថ្មីចំនួន៧នាក់ ក្នុងគោលបំណងធ្វើឱ្យក្លិបក្លាយទៅជាក្លិបខ្លាំងដូចកាលពីមុនវិញ។
ម្ចាស់ជើងឯកលីក ២០សម័យកាល កំពុងតែស្ថិតនៅក្នុងស្ថានភាពពិបាកដោយសារតែមានការធ្លាក់ជើង ក្រោយពីលោក Alex Ferguson ចូលនិវត្តន៍នៅឆ្នាំ២០១៣។ គ្រូបង្វឹកបច្ចុប្បន្ន លោក Ole Gunnar Solskjaer កំពុងរកមើលវិធីត្រឡប់ទៅអតីតកាលវិញ ដែលជាពេលរុងរឿងសម្រាប់ក្លិបនេះ។
Solskjaer ដែលបានចំណាយពេល១១ឆ្នាំ ធ្វើជាកីឡាករនៅ Manchester United បានមកធ្វើជាគ្រូបង្វឹកជំនួសលោក Jose Mourinho កាលពីរដូវកាលមុន ដើម្បីជួយក្លិបឱ្យខ្លាំងជាងមុន។ តែមកដល់ពេលនេះ លោកមិនបានសម្រេចនោះទេ ហើយឥលូវកំពុងតែសម្លឹងមើលកីឡាករថ្មីៗមកជួយដល់ក្លិប។
តំបន់ប្រយុទ្ធ និងខ្សែបម្រើរបស់ក្រុមបិសាចក្រហម គឺជាតំបន់ដែលលោកចង់ពង្រឹង។ Emre Can របស់ Juventus, Richarlison របស់ Everton, Erling Haaland របស់ Red Bull Salzburg និង Moussa Dembele របស់ Olympique Lyon សុទ្ធតែជាកីឡាករដែល លោក Solskjaer កំពុងតែសម្លឹងចង់បាន មកដាក់នៅក្នុងតំបន់ពីរខាងលើ។ បិសាចក្រហមក៏មានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធ Mario Mandzukic របស់ Bianconeri, James Maddison របស់ Leicester City និង Jadon Sancho របស់ Borussia Dortmund។
គួរបញ្ជាក់ផងដែរថា Man United បានចំណាយប្រាក់ចំនួន ១៥៩លានអឺរ៉ូ សម្រាប់ការផ្ទេរក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ដែលបង្កើតឡើងដោយជះប្រាក់ជាច្រើនសម្រាប់ Harry Maguire និង Aaron Wan-Bissaka ក៏ដូចជាការមកដល់របស់ Daniel James ពី Swansea៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ