ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានយុវជនម្នាក់ត្រូវបានគេប្រទះឃើញចងក.សម្លាប់ខ្លួននៅលើចុងឈើខាងក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
សេចក្តីរាយការណ៍បន្តថា យុវជនខាងលើនោះឈ្មោះ មឿយ ស៊ីមេង អាយុ១៦ឆ្នាំ មុខរបរជាជាសិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

សេចក្តីរាយការណ៍បន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសលវិច្ច័យ នឹងពិនិត្យសពឃើញថា ជនរងគ្រោះបានប្រើប្រាស់ខ្សែនីឡុង ពណ៌ប្រផេះ ប្រវែង២ម៉ែត្រ ហើយឡើងចង.កសម្លាប់ខ្លួនលើដើមស្វាយ ដែលមានកម្ពស់៤ម៉ែត្រនៅខាងក្រោយផ្ទះ ។
បើតាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានរៀបរាប់ប្រាប់ថា មូលហេតុដែលកូនប្រុសគាត់ចង.កសម្លាប់ខ្លួននេះ អាចបណ្តាលមកពីខឹងនឹងឪពុកគេស្តីបន្ទោសរឿងលេងទូរស័ព្ទច្រើនពេក ។
ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះត្រូវបានឪពុកកម្តាយ និងសាច់ញាតិបងប្អូន រៀបចំធ្វើបុណ្យតាមប្រពៃណី ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ