Arsenal ទាក់ទងអតីតគ្រូបង្វឹក Barcelona មកជំនួសកៅអីគ្រូបង្វឹករបស់ Emery?
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយមានសម្ពាធកាន់តែខ្លាំងឡើងលើអ្នកចាត់ការក្លឹប Arsenal លោក Unai Emery ក្លឹបនៅទីក្រុងឡុងដ៍ខាងជើង…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយមានសម្ពាធកាន់តែខ្លាំងឡើងលើអ្នកចាត់ការក្លឹប Arsenal លោក Unai Emery ក្លឹបនៅទីក្រុងឡុងដ៍ខាងជើង…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយមានសម្ពាធកាន់តែខ្លាំងឡើងលើអ្នកចាត់ការក្លឹប Arsenal លោក Unai Emery ក្លឹបនៅទីក្រុងឡុងដ៍ខាងជើង Arsenal បានទាក់ទងទៅអ្នកជំនួសម្នាក់។
ក្រុមកាំភ្លើងធំមានការខកចិត្តមួយផ្សេងទៀត បន្ទាប់ពីបានរងបរាជ័យក្នុងលទ្ធផល ២-០ លើក្រុម Leicester City នៅឯកីឡដ្ឋាន King Power កាលពីល្ងាចថ្ងៃសៅរ៍។ លោក Jose Mourinho អតីតអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេភ្ជាប់ជាអ្នកជំនួសដែលអាចធ្វើទៅបាន ប៉ុន្តែរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ បានអះអាងថាប្រធានក្រុម Arsenal លោក Raul Sanllehi បានទាក់ទងទៅអតីតគ្រូបង្វឹករបស់ក្រុម Barcelona លោក Luis Enrique។
បន្ទាប់ពីមានទម្រង់លេងមិនសូវល្អកាលពីពេលថ្មីៗនេះ សារព័ត៌មាន El Confidencial បានរាយការណ៍ថា Sanllehi បានបង្កើតបញ្ជីនៃការជំនួសដែលអាចធ្វើទៅបាន ប៉ុន្តែបានទាក់ទងជាមួយ Enrique ជាប់។ លោក Enrique បានអវត្តមានពីការងារចាប់តាំងពីលោកបានលាឈប់ពីតំណែងគ្រូបង្វឹកអេស្ប៉ាញ នៅខែមិថុនាឆ្នាំនេះ ដោយសារហេតុផលផ្ទាល់ខ្លួន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Emery បានបដិសេធមិនជឿថា ជំហររបស់គាត់កំពុងស្ថិតក្រោមការគំរាមកំហែងនោះទេ។ លោកបានមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំក្នុងនាមជាគ្រូបង្វឹក វាគឺអំពីការបន្តពង្រឹង និងធ្វើឱ្យប្រសើរឡើងជាមួយកីឡាកររបស់យើង។ ខ្ញុំកំពុងនិយាយជាមួយក្លឹប ដើម្បីរក្សាភាពស្ងប់ស្ងាត់ និងរក្សាភាពអត់ធ្មត់ ដើម្បីកែលំអរ និងទទួលបានទំនុកចិត្តពីកាលៈទេសៈខ្លះ។ យើងកំពុងទទួលការរិះគន់ ប៉ុន្តែខ្ញុំដឹងថានោះជាការងាររបស់ខ្ញុំ»។
លោកបានបន្តថា៖ «ខ្ញុំមានពេលវេលាច្រើន ប៉ុន្តែខ្ញុំបានធូរស្បើយឡើងវិញដោយធ្វើការ ដើម្បីទទួលបាននូវទំនុកចិត្តការនៅជាមួយក្លិប និងកីឡាករ។ ខ្ញុំទទួលយករាល់ការរិះគន់ ហើយខ្ញុំទទួលយកនៅពេលដែលពួកគេរិះគន់យើង។ ខ្ញុំដឹងថា ពេលណាយើងឈ្នះ ពួកគេនឹងសប្បាយចិត្ត ហើយនៅពេលដែលយើងចាញ់ ពួកគេនឹងសោកសៅ»។
តើអ្នកគិតថា Enrique អាចជាជម្រើសដ៏ល្អសម្រាប់មកជំនួសកៅអីរបស់លោក Emery ដែរឬទេ?
ចែករំលែកព័តមាននេះ