ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​​ស្លា.ប់​​​ក្បែរផ្ទះ​ខ្លួនឯង

4 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៨​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពុងទូក ស្ថិត​ក្នុងភូមិ​ភ្នំ​តូច…

ស្រុក​ព្រៃ​នប់ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៨​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពុងទូក ស្ថិត​ក្នុងភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈឿ​ន ឈើ​ន ភេទ​ស្រី អាយុ 57​ឆ្នាំ មាន​ទីលំនៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ និង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ដែល​មាន​សតិ​មិនសូវ​ល្អ ហើយ​តែងតែ​ដើរ​ហាលភ្លៀង ហាលថ្ងៃ វង្វេង​ម្តង​ៗ លុះដល់​ម៉ោង​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​លង់ទឹក​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន​សាកសព​ស្ត្រី​រង​គ្រោះ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ