មូលហេតុ​អ្វី​បានជា​មាន់​ថ្មី Rodrygo ជ្រើសរើស Real ចោល Liverpool​?


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ប្រេ​ស៊ី​ល Rodrygo បាន​ជាប់​នៅ​លើ​ចំណងជើង​សំខាន់​ៗ សម្រាប់ Real Madrid ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។ គេ​បានដឹង​ថា មុន​នឹង​មក​លេង​នៅ Real Madrid ក្លិប​ហង្ស​ក្រហម Liverpool បាន​ទាក់​យក​ជិត​សម្រេច​ទៅ​ហើយ​។

កីឡាករ​វ័យ ១៨ ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឱ្យ Real Madrid ក្រោយ​ចាក​ចេញពី Santos កាលពី​ដើមរដូវ​កាល​នេះ ក្នុង​តម្លៃ​ផ្ទេរ​ចេញ​ចំនួន ៤៥​លាន​ផោន​។ កន្លង​មក​នៅ Real គេ​បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​៥​គ្រាប់ ក្នុង​ការ​ប្រយុទ្ធ​៦​លើក​។

រាប់​បញ្ចូល​ទាំង​គ្រាប់​បាល់​បញ្ចូល​ទី​របស់​គេ​ជាមួយនឹង Galatasaray កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ថា​រូបគេ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ទី ២ ដែល​រកបាន​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​ព្រឹត្តិការណ៍ UEFA Champions League នៅ​ពីក្រោយ​អតីត​ជើង​ខ្លាំង​របស់ Real​។

អតីត​អ្នកចាត់ការ​បណ្តោះអាសន្ន​របស់​ក្លិប Santos លោក Elano បាន​បង្ហើប​ថា អ្វី​ៗ​អាច​មាន​ភាព​ខុស​គ្នា​ខ្លាំង​ចំពោះ​តារា​ឆ្នើម​របស់​ប្រេ​ស៊ី​ល​នៅ​ពេល​ដែល​គាត់​ជិត​នឹង​ចុះហត្ថលេខា​ជាមួយ​ក្លិប​យក្ស​អង់គ្លេស Liverpool មុន​ពេល​គាត់​ផ្លាស់​មក​កាន់ Real Madrid​។

Elano បាន​ប្រាប់ ESPN ថា​៖ «​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី Liverpool សម្រាប់​ក្មេង​ប្រុស​នៅ​ពេល​គាត់​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទាប​ហើយ​គាត់​ចង់ទៅ ប៉ុន្តែ​ការ​ឱ្យ​ថ្លៃ​គឺ​ទាប​ពេក​។ បន្ទាប់​មក​មានការ​បោះពាក្យ​ចង់បាន​ពី Real Madrid​។ ខ្ញុំ​បាន​ជជែក​ជាមួយ​ក្លិប ហើយ​បាន​ប្រាប់​ពួក​គេ​ថា វា​សម​នឹង​ការ​ទិញ​យក​កីឡាករ​វ័យក្មេង​រូប​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Rodrygo រកបាន ១០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៤៩​ដង អំឡុង​ពេល​ប្រកប​អាជីព​ជាមួយ Santos និង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា​អ្នក​ចំណូល​ថ្មី​ឆ្នើម Campeonato Paulista នៅ​ឆ្នាំ​២០១៨៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១០ | ក្នុងស្រុក

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែង​ចេញ​​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើក​ឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ