កីឡាករ រិ​ទ្ធិ តូ​លូ ឡើង​កាលី​ប​ប៉ះ​ជា​មួយ​​ថៃ​ នៅ​លើ​សង្វៀន​អន្តរជាតិ


រា​ជ​ធានី​ភ្នំពេញ ៖ ថ្វី​ដ្បិត​ទើបតែ​មានមុខ​ឡើង​ប្រកួត​បាន​មួយ​ប្រាវ​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​វ័យក្មេង រិ​ទ្ធិ តូ​លូ ត្រូវ​បាន​គេ​លើក​ឲ្យ​ឡើង​ប្រកួត​ក្នុង​នាម​ជា​គូ​អន្តរជាតិ​ហើយ ដែល​នេះ​គឺជា​អ្វី​ដែល​​​កីឡា​ករ​រូប​នេះ​ប្រាប់​ថា​ស្រមៃ​ជា​យូរ​មក​ហើយ ។

កីឡាករ​ថៃ Aram Boy ត្រូវ​បាន​គេ​ដាក់​ឲ្យ ប្រកួត​ស្ទាបស្ទង់​មើល​សមត្ថភាព ។ អ្នក​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៩ ខែវិច្ឆិកា នៅ​ក្នុង​ព្រឹត្តិការណ៍ TV5 Knock Out Serie by K-
Cement ក្នុង​ពេល​ដែល​ការ​ប្រកួត​ជើងឯក​រដូវ កាល​ទី​៦​នេះ ស្ថិត​ក្នុង​ដំណាក់កាល​ជម្រុះ​ពី​១៦​នាក់​យក​៨​នាក់ សម្រាប់​ជំហាន​បន្ត ។

កីឡាករ​កម្ពុជា​ដែល​ជា​ជើង​ខ្លាំង​ឡើង​កូដ ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឲ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Aram Boy ដែល​អ្នក​ណា​ៗ​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​កម្ពុជា​កន្លង មក ។ វត្តមាន​កីឡាករ​ទាំង​កម្ពុជា​និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុង​ស្រុក​នោះ​ទេ ពិតជា​ធ្វើ​ឲ្យ​អ្នក​ស្នេហា​កីឡាប្រដាល់ មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់ កីឡាករ រិ​ទ្ធិ តូ​លូ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​កំពុង​ឡើង​កូដ ។

សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឲ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺ​ជាស​ប្ដា​ហ៍​ដែល​តម្រូវ​ឲ្យ​អ្នកមាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទាំង​១៦​រូប ប្រកួត​ជម្រុះ​យក​៨​រូប ដើម្បី​បន្ត​យក​អ្នក​ឈ្នះ​៨​រូប​ទៅ​ប្រកួត​យក​៤​រូប នៅ​ជុំ​ទី​៣​បន្ត​ទៀត ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ រិ​ទ្ធិ តូ​លូ ដោយសារ​តែ​គេ​គឺជា​ជើង​ខ្លាំង ហើយ​បើ​ទោះ
ជា​មិនសូវ​មានបទពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​ជា​អន្តរជាតិ​កន្លង​មក ប៉ុន្តែ​សមត្ថភាព​គេ​ល្អ​លោក​ពេញចិត្ត ។ ម្យ៉ាង មក​ពី​លោក​ចង់​លើកមុខ​ម្ចាស់​ពាន​ផង ទើប​សម្រេច​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ឲ្យ​កាន់តែ​ទទួល​បានការ​ចាប់​អារម្មណ៍​នៅ​ក្នុង​កីឡាប្រដាល់ ។

វត្តមាន​របស់​កីឡាករ Aram Boy លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ រិ​ទ្ធិ តូ​លូ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ទើប​លោក​ហ៊ានសម្រេច​ផ្គូផ្គង បើ​ទោះជា​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡា​ករ​កម្ពុជា​រូប​នេះ អាច​នឹង​ពិបាក​ទប់​កីឡាករ​ថៃ ព្រោះ​គេ​គ្រាន់តែ​ជា​ជើង​ថ្មី ។ លោក​បាន​កំណត់​ឲ្យ​កីឡាករ​កម្ពុជា​ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ទេ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា​សមត្ថភាព​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឲ្យ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ដាក់​ឲ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​ទី​៩ ខែវិច្ឆិកា ។

លោក សេង ក​ដិ​កា ថ្លែង​ថា កីឡាករ​កម្ពុជា​និង​ថៃ សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀង​ៗ​ខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត
ក្រោយ​ពេល​ប៉ះ​គ្នា ។ គូ​នេះ​មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​កីឡាប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ​នៅ​ពេល​ប៉ះ​គ្នា ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​ជា​លក្ខណៈ​អន្តរជាតិ​ដែល​ធ្វើ​ឡើង​នៅ​សង្វៀន​ស្ថានីយ​ទូរ
ទស្សន៍​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិ​ការណ៍​ជើងឯក​ឲ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២​រូប លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយ​សារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​របស់​លោក​តាំងពី​មុន​ផ្គូផ្គង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ