ពិសេស​ណាស់! ​ញ៉ាំ​កាហ្វេ​អាច​ជួយ​ដល់​ថ្លើម​ដែល​ខូចខាត​ ព្រោះ​​តែ​គ្រឿង​ស្រវឹង​


ដើម្បី​ការពារ​ថ្លើម​ពី​ឥទ្ធិពល​គ្រោះថ្នាក់​របស់​គ្រឿង​ស្រវឹង អ្នកជំនាញ​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ទទួលទាន​កាហ្វេ​។​ ករ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​អំពី​របៀប​ដែល​ឥទ្ធិពល​គ្រោះថ្នាក់​របស់​គ្រឿង​ស្រវឹង​ចំពោះ​ថ្លើម អាច​លុប​បំបាត់​វិញ​តា​មរយៈ​ការ​ញ៉ាំ​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​វិភាគ​ទៅ​លើ​ការ​សិក្សា​ចំនួន ១០ និង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ច្រើន​ជាង ៤៣០០០០​នាក់​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញ៉ាំ​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​បាន​រហូត​ដល់ ៤៤​ភាគរយ​។

មនុស្ស​ជា​ច្រើន​លាន​នាក់​ទូ​ទាំង​ពិភពលោក​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ជា​រៀង​រាល់​ឆ្នាំ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ៗ​ក៏​អាច​បណ្តាល​ឲ្យ​ ៖

១-ជំងឺ​ខ្លាញ់​រុំ​ថ្លើម (​ច្រើន​តែ​ទាក់ទង​នឹង​ជំងឺ​ធាត់​ជ្រុល និង​ជំងឺ​ទឹកនោមផ្អែម​)
២- ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី
៣- ជំងឺ​រលាក​ថ្លើម​ប្រភេទ C​។

អ្វី​ដែល​គេ​កំពុង​តែ​បារម្ភ​នោះ​គឺថា វា​នៅ​តែ​មិន​ទាន់​មាន​អ្វី​ជា​ការ​ព្យាបាល​ជា​លើ​ជំងឺ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​កាហ្វេ​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ក្នុង​ការ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​បាន​។ កាហ្វេ​មិន​មាន​តម្លៃ​ថ្លៃ​ឡើយ ហើយ​ងាយស្រួល​រក​ទៀត ព្រម​ទាំង​មិន​បង្ក​ជា​បញ្ហា​អ្វី​ដល់​អ្នក​ទទួលទាន​ឡើយ​។ មនុស្ស​ភាគច្រើន​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ​ស្រាប់​ហើយ ដូច្នេះ​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ថ្លើម​ជា​ពី​ជំងឺ​វិញ​។

ការ​សិក្សា​ថ្មី​មួយ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកជំងឺ​ក្រិន​ថ្លើម​ប្រមាណ ២០០០​នាក់ ត្រូវ​បាន​បែងចែក​ជា​ពីរ​ក្រុម​។ ជា​លទ្ធផល​គេ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម​បាន ២២​ភាគរយ​។ ខណៈ​ពេល​ដែល​ការ​ញ៉ាំ​កាហ្វេ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​បាន ៤៣​ភាគរយ ៣​ពែង​បាន ៥៧​ភាគរយ និង ៤​ពែង បន្ថយ​បាន ៦៧​ភាគរយ​ (ប្រភពពី៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ