ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនិត​លោក​ត្រាំ ​ទទួលស្គាល់​ការ​ទាក់់​ទិន​​ជំនួយ​អ៊ុយ​ក្រែ​ន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អ្នកការទូត​អា​មេ​រិ​ក​ម្នាក់​ទទួលស្គាល់​ថា ​បាន​ដាក់​លក្ខខណ្ឌ ចំពោះ​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ពេល​ពួក​អ្នក​ប្រជាធិបតេយ្យ​បើក​ការ​ស៊ើ​ប​អង្កេត លើ​គូប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ​។ បែប​នោះ​ជា​ការ​ផ្ដល់​ឲ្យ​ពួក​អ្នក​ប្រជាធិបតេយ្យ​នូវ​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​សំខាន់​ៗ​សម្រាប់​ការ​ស៊ើ​ប​អង្កេត​ដើម្បី​ទម្លាក់​ប្រធានាធិបតី​អា​មេ​រិ​ក​។ ពួក​អ្នក​ប្រជាធិបតេយ្យ​ចាប់តាំងពី​ជាង​១​ខែ​មក​ហើយ បាន​ខិតខំ​ប្រមូល​ភស្ដុ​តាង​ប្រឆាំង​លោក​ត្រាំ ហើយ​អាច​ជម្រុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​សហភាព​អឺរ៉ុប…

សហរដ្ឋអាមេរិក ៖ អ្នកការទូត​អា​មេ​រិ​ក​ម្នាក់​ទទួលស្គាល់​ថា ​បាន​ដាក់​លក្ខខណ្ឌ ចំពោះ​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន​ពេល​ពួក​អ្នក​ប្រជាធិបតេយ្យ​បើក​ការ​ស៊ើ​ប​អង្កេត លើ​គូប្រជែង​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ​។ បែប​នោះ​ជា​ការ​ផ្ដល់​ឲ្យ​ពួក​អ្នក​ប្រជាធិបតេយ្យ​នូវ​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​សំខាន់​ៗ​សម្រាប់​ការ​ស៊ើ​ប​អង្កេត​ដើម្បី​ទម្លាក់​ប្រធានាធិបតី​អា​មេ​រិ​ក​។

ពួក​អ្នក​ប្រជាធិបតេយ្យ​ចាប់តាំងពី​ជាង​១​ខែ​មក​ហើយ បាន​ខិតខំ​ប្រមូល​ភស្ដុ​តាង​ប្រឆាំង​លោក​ត្រាំ ហើយ​អាច​ជម្រុញ​ឲ្យ​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​សហភាព​អឺរ៉ុប លោក​GORDON SONDLAND មក​ធ្វើ​សាក្សី​ក្នុង​សភា​កាលពី​ពាក់កណ្ដាល​ខែតុលា​។ លោក​ជា​មនុស្ស​ដែល​គាំទ្រ​ចំពោះ​លោក​ត្រាំ មាន​ទាំង​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ការ​ឃោសនាបោះឆ្នោត​របស់​លោក​ត្រាំ​ទៀត​ផង​។

ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​មួយ​កាលពី​ថ្ងៃ​ទី​២៥​កក្កដា លោក​ប្រធានាធិបតី​ត្រាំ​បាន​ស្នើ​ដល់​មេដឹកនាំ​អ៊ុយ​ក្រែ​ន ឲ្យ​ស៊ើ​ប​អង្កេត​លើ​លោក​JOE BIDEN និង​កូនប្រុស​លោក​HUNTER​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ឧស្ម័ន​ក្នុងស្រុក​BORISMA​។ ប្រឈម​មុខ​នឹង​ការ​ជម្រិត​សួរ​ដែល​សភា​បាន​ធ្វើ​រួច​ហើយ​ចំពោះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់ លោក​GORDON SONDLAND កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា បាន​ផ្ញើ​ជូន​បណ្ដា​សមាជិក​សភា​នូវ​សេច​ក្ដី​រាយការណ៍​ជា​លាយ​ល័​ក្ខ​អក្សរ​មួយ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នា​ថ្ងៃ​ទី​៥​វិច្ឆិកា​។

លោក​បាន​រៀបរាប់​ពី​ការ​សន្ទនា​មួយ​កាលពី​ថ្ងៃ​ទី​១​កញ្ញា ជាមួយ​លោក​ANDREI YERMAK​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ដែល​ពី​ដំបូង​លោក​លាក់​មិន​និយាយ​។ លោក​និយាយ​ថា​ពេល​នេះ​ខ្ញុំ​នឹកឃើញ​ពី​ការ​សន្ទនា​គ្នា​មួយ​ជាមួយ​លោក​YERMAK​ដោយ​ប្រាប់​ទៅ​លោក​ថា ការ​ផ្ដល់​ជំនួយ​អា​មេ​រិ​ក​ឡើង​វិញ​ពិត​ណាស់​គឹ​ទាល់តែ​អ៊ុយ​ក្រែ​ន​ផ្ដល់​សេចក្ដី​ប្រកាស​ជា​សាធារណៈ​មួយ ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​យើង​បាន​និយាយ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ