ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​យ៉ាង​តិច​១៥​នាក់ ក្នុង​ការ​វាយ​ប្រហារ​នៅ​​ថៃ​

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ថៃ​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នេះ​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​បំបែក​ខ្លួន​និយម​អ៊ិ​ស្លា​មនា​ភាគ​ខាងត្បូង​ថៃ​។ នោះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​មួយ​ក្នុង​ចំណោម​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​នានា​នៃ​ប្រវត្តិ​ជម្លោះ​នោះ ដែល​កើត​មាននៅ​ភាគ​ខាងត្បូង​ថៃ​ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ…

ប្រទេស​ថៃ ៖ អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​ថៃ​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ នេះ​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ពួក​បំបែក​ខ្លួន​និយម​អ៊ិ​ស្លា​មនា​ភាគ​ខាងត្បូង​ថៃ​។

នោះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​មួយ​ក្នុង​ចំណោម​ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​នានា​នៃ​ប្រវត្តិ​ជម្លោះ​នោះ ដែល​កើត​មាននៅ​ភាគ​ខាងត្បូង​ថៃ​ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​៧០០០​នាក់​ស្លាប់​។

ការ​វាយប្រហារ​ថ្មី​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៥​វិច្ឆិកា​ក្នុង​ខេត្ត​យ៉ា​ឡា​។ អ្នកនាំពាក្យ​យោធា​លោកប៉ា​ម៉ូត​ព្រំ​អ៊ីន​បញ្ជាក់​ថា ពួក​ជន​វាយប្រហារ​បាន​បាញ់​មក​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​២​កន្លែង​។ មនុស្ស​១២​នាក់​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​ហើយ​៣​នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ​។

ជម្លោះ​នៅ​ភាគ​ខាងត្បូង​ថៃ​បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ​ជា​៧០០០​នាក់​ស្លាប់ ហើយ​ការ​វាយ​ប្រហារ​ភេរវកម្ម​ហាក់​កម្រ​កើត​មាន ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​របស់​របប​យោធា ដែល​ពង្រឹង​ការ​ល្បាត​និង​ដាក់​បម្រាម​គោចរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ