ទោស​ដែល Neymar ត្រូវ​ទទួល​ក្រោយ​ពី​ទះកំផ្លៀង​អ្នកគាំទ្រចេញ​ហើយ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កីឡាករ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Neymar ទះកំផ្លៀង​អ្នកគាំទ្រ​ក្លឹ​ប​គូប្រជែង ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្សែប្រយុទ្ធ Paris Saint-Germain ឥឡូវនេះ​ត្រូវ​បាន​ចេញ​ជា​ផ្លូវការ​ហើយ​។

PSG បាន​រង​នូវ​ការ​បរាជ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចំពោះ Stade Rennais ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ French Cup កាលពី​រដូវ​កាល​មុន ហើយ​ពេល​នោះ Neymar ក្រេវក្រោធ​ខ្លាំង​ដល់​ថ្នាក់​ទះកំផ្លៀង​អ្នកគាំទ្រ​ក្រុម​ម្ខាង​ទៀត​។

ឧប្បត្តិ​ហេតុនេះ​ត្រូវ​បាន​គេ​ថត​បាន​ដោយ​កាមេរ៉ា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះរាជអាជ្ញា​ព្រហ្មទណ្ឌ​បារាំង ដែល​ឥឡូវនេះ​បាន​បង្ហាញ​ពី​ទោស​ដែល Neymar នឹង​ត្រូវ​ទទួល​។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អយ្យការ​បាន​សម្រេចចិត្ត​ចេញ​សេចក្តី​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ដល់ Neymar ។

មេធាវី​របស់​ជន​រង​គ្រោះ បាន​ចេញ​មុខ​ប្រឆាំង​នឹង​សេចក្តីសំរេច​នេះ​ដោយ​អះអាង​ថា វា​មិន​អាច​ទទួលយក​បាន និង វា​មិន​សមសោះ​សម្រាប់​ទ​ង្វើ​ហិង្សា​។

Neymar ត្រូវ​បាន​គេ​ហាម​មិន​ឱ្យ​ឡើង​ប្រកួត​៣​ដង បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ ហើយ​ចាប់តាំងពី​ពេល​នោះ​គេ​បាន​វិល​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិញ ទោះបីជា​ត្រូវ​បាន​រង​របួស​សរសៃពួរ​ក៏​ដោយ​៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ