ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យតម្រុយ​បាត់​ក្រោយ Zidane ទម្លាយ​ថា​តារា​ឆ្នើម PSG ១​រូប​ចង់​ផ្លាស់​ទៅ Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Real Madrid លោក Zinedine Zidane…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប Real Madrid លោក Zinedine Zidane ជា​ធម្មតា​មិន​និយាយ​អំពី​គោលដៅ​នៃ​ការ​ផ្ទេរ​របស់​ក្លិប​ទេ ប៉ុន្តែ​ឥឡូវនេះ​គាត់​បាន​និយាយ​ពី​ចិត្ត​ចង់​មក​លេង​នៅ Real Madrid របស់​កីឡាករ​វ័យក្មេង​បារាំង Kylian Mbappe​។

ទោះ​យ៉ាងណា​វា​ហាក់ដូចជា Mbappe អាច​ក្លាយជា​គោលដៅ​សំខាន់​របស់​ក្លឹ​ប បន្ទាប់​ពី​យុទ្ធនាការ​ឆ្នាំ ២០១៩/២០ ជាមួយ​លោក Zidane និយាយ​អំពី​កីឡាករ​មក​ពី​ក្លឹ​ប​ផ្សេង​ទៀត ដោយ​ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា​កីឡាករ​ជើង​ខ្លាំង​បារាំង Mbappe ចង់​មក​លេង​។

យោង​តាម​ការ​ដកស្រង់​សម្តី​របស់​សារព័ត៌មាន Marca បានអោយ​ដឹង​ថា​៖ “​នៅ​ពេល​នេះ Mbappe គឺជា​កីឡាករ​របស់ Paris Saint-Germain ហើយ​យើង​នឹង​ឃើញ​ថា​អនាគត​របស់​គេ​នឹង​មក​លេង​នៅ​ក្លិប​ណា​។ Mbappe តែងតែ​និយាយ​ថា​សុបិន​របស់​គាត់ គឺ​លេង​នៅ Real Madrid​។​”

កីឡាករ​វ័យ ២០​ឆ្នាំ​ដែល​កុងត្រា​បច្ចុប្បន្ន​ផុត​សុពលភាព​នៅ​ឆ្នាំ​២០២២ បាន​ចូលរួម​ជាមួយនឹង PSG កាលពី​ខែសីហា​ឆ្នាំ​២០១៧​។ នៅ​ពេល​ផុត​កុងត្រា គេ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​នេះ​នឹង​ទៅ​លេង​នៅ​ក្រុម​ណា​ប្រាកដ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​អ្នកមាន​បារាំង PSG បាន​ជះ​លុយ​១៨០​លាន​អឺ​រ៉ូ សម្រាប់​តម្លៃ​ខ្លួន Mbappe នៅ​ពេល​នេះ​។ Real Madrid ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជះ​លុយ​ច្រើន​ជាង​នេះ ដើម្បី​អាច​ទាក់ចិត្ត​កីឡាករ​រូប​នេះ​បាន ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ