Ronaldo កាន់តែធ្លាក់ពីដំណើរទៅយកពានស្បែកជើងមាស
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ដែលកំពុងតែដើរយឺតៗក្នុងយុទ្ធនាការ Serie A…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ដែលកំពុងតែដើរយឺតៗក្នុងយុទ្ធនាការ Serie A…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ដែលកំពុងតែដើរយឺតៗក្នុងយុទ្ធនាការ Serie A ឆ្នាំ ២០១៩/២០ ឥឡូវនេះបានធ្លាក់មួយកម្រិតទៀតចេញពីដំណើរទៅយកពានស្បែកជើងមាសនៅអ៊ីតាលី។
កំពូលតារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus រកបានតែ ៥គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនលីគចំនួន ៩ដងមកទល់ពេលនេះ ដោយកីឡាករ ៥នាក់បានរកគ្រាប់បាល់បានច្រើនរួចទៅហើយ។
ខ្សែប្រយុទ្ធ Ciro Immobile របស់ Lazio នាំមុខគេក្នុងតារាងចំណាត់ថ្នាក់ បន្ទាប់ពីរកបាន ១៣គ្រាប់ដែលមិនគួរឱ្យជឿ ក្នុង ១១ប្រកួតដំបូងរបស់ Serie A ក្នុងយុទ្ធនាការនេះ ខណៈដែល Romelu Lukaku ឡើងដល់ចំណាត់ថ្នាក់លេខ២។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United រូបនេះបានរកគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនរហូតដល់ ៩គ្រាប់ដោយបានស៊ុតបាល់បញ្ចូលទីទល់នឹង Bologna កាលពីចុងសប្តាហ៍ខណៈ Luis Muriel បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីរកបានគ្រាប់បាល់បញ្ចូលទីចំនួន ៨លើក។
ខ្សែប្រយុទ្ធឆ្នើមរបស់ Sassuolo គឺ Domenico Berardi ដែលរកគ្រាប់បាល់បាន ៧គ្រាប់ ហើយកីឡាករ Duvan Zapata របស់ Atalanta ដែលបានស៊ុតបាល់បញ្ចូលទីចំនួន ៦គ្រាប់ ក៏នាំមុខកីឡាករ Ronaldo ដែរ។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ បានបញ្ចប់រដូវកាលដំបូងរបស់ខ្លួននៅប្រទេសអ៊ីតាលី ដោយរកបាន ២១គ្រាប់ ខណៈដែល Fabio Quagliarella ឈ្នះស្បែកជើងមាសស្បែកជើងមាស Serie A ឆ្នាំ ២០១៨/១៩ ជាមួយនឹងការរកគ្រាប់បាល់បាន២៦គ្រាប់៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ