ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ញៀន​ថ្នាំ​បា.ញ់​2​គ្រាប់…ផ្អើលប៉ូលិស​ចាប់​​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ផ្ទុះអាវុធ​មួយ​បាន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ឱ្យ​ដឹង​ថា ករណីផ្ទុះអាវុធ​នេះ​បាន​កើតឡើង ដោយ​ជន​ជាតិ​ចិន នៅ​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​អនុ​វិទ្យាល័យ​សម្តេចឪ ស្ថិត​នៅ​ភូមិ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​ផ្ទុះអាវុធ​មួយ​បាន​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​ នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ វិច្ឆិកា ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​ឱ្យ​ដឹង​ថា ករណីផ្ទុះអាវុធ​នេះ​បាន​កើតឡើង ដោយ​ជន​ជាតិ​ចិន នៅ​ចំណុច​ផ្លូវ​បេតុង​ជាប់​របង​អនុ​វិទ្យាល័យ​សម្តេចឪ ស្ថិត​នៅ​ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ។

ភ្លាម​ៗ​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ក​ន្លែ​កើតហេតុ ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់ ម្នាក់​ឈ្មោះ LANG XIAO DONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​ក៏​គ្មាន និង​ម្នាក់​ទៀត​ឈ្មោះ CHEN GUO ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​តុបតែង​ផ្ទះ លិខិតឆ្លងដែន​ក៏​គ្មាន ។

សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ឆែក​ខ្លួន​ពួក​គេ​បាន​រក​ឃើញ​គ្រាប់កាំភ្លើង​ចំនួន​៤០​គ្រាប់ នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ឈ្មោះ LANG XIAO DONG ព្រមទាំង​រក​ឃើញ​ម្សៅ​ពណ៌​ស​១​កញ្ចប់​ធំ និង​ថ្នាំ​ញៀន​យ៉ា​ម៉ា​អក្សរ​(WY) ចំនួន​៦​កញ្ចប់ នៅ​ក្នុង​កាបូបស្ពាយ​ចំហៀង​មួយ ដែល​ជនសង្ស័យ​ឈ្មោះ LANG XIAO DONG កំពុង​កាន់​ជាប់​នឹង​ដៃ ក៏​ឃាត់ខ្លួន​ពួក​គេ​ទាំង​២​នាក់​តែ​ម្តង ។

បន្ទាប់​ពី​ការ​សាកសួរ​ជនសង្ស័យ​ទាំង​២​នាក់​រួច​មក​បាន​សារភាព​ថា ជន​ដៃដល់​ដែល​ប្រើ​កាំភ្លើង​បាញ់បោះ​មានឈ្មោះ CHENG XINHAI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខ EC9816583 ស្នាក់​នៅ​កន្លែង​កើតហេតុ តែ​បាន​រត់គេច​ខ្លួន​បាត់ ព្រមទាំង​យក​វត្ថុ​តាង​កាំភ្លើង​ទៅ ជាមួយ​ផង ។

វត្ថុ​តាង​ដកហូត​បាន​មាន​គ្រាប់កាំភ្លើង​ប្រភេទ​៩mm ចំនួន​៤០​គ្រាប់ សម្បក​គ្រាប់​ប្រភេទ​៩mm មួយ​គ្រាប់ ក្បាល​គ្រាប់​ដែល​បាញ់​ចេញ​១​គ្រាប់ កាបូបស្ពាយ​ចំហៀង​មួយ​ពណ៌​ខ្មៅ ម្សៅ​ពណ៌​ស​១​កញ្ចប់​ធំ (​សង្ស័យ​ជា​គ្រឿងញៀន​) ថ្នាំ​គ្រាប់​ប្រភេទ WY ចំនួន​៦​កញ្ចប់ ស្មើនឹង​១,១៨៨​គ្រាប់ (​សង្ស័យ​ជា​គ្រឿងញៀន​) ។

ករណី​នេះ​កើតឡើង​ដោយសារ​នៅ​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ឈ្មោះ CHENG XIN​HAI បាន​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់ ពេល​នោះ​ប្រពន្ធ​បាន​មក​ឃើញ​ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា និង​បាន​វាយ​ប្រតាយប្រតប់​គ្នា បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ទៅ​យក​កាំភ្លើងខ្លី បាញ់​អស់​៣​គ្រាប់ នៅ​ក្នុងផ្ទះ​រួច​បាន​គេចខ្លួន​បាត់ ។

ចំណែកឯ​ជនសង្ស័យ​ឈ្មោះ LANG XIAO DONG និង​ឈ្មោះ CHEN GUO ជា​អ្នក​ទុក​គ្រាប់កាំភ្លើង និង​កាបូបស្ពាយ​ចំហៀង​ដែល​មាន​សារធាតុ​ញៀន របស់​ជនសង្ស័យ​ឈ្មោះ CHENG XINHAI បម្រុង​ឡើង​រថយន្ត​ជិះ​គេចខ្លួន​ដែរ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់​ទាន់​ពេល ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង ។

បច្ចុប្បន្ន​ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ CHENG XINHAI ដែល​កំពុង​រត់គេច​ខ្លួន ។ ចំពោះ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ផ្តន្ទាទោស​តាម​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ