អ្នកស្រុកចោទថា ដីសហគមន៍ជួរភ្នំពោន ក្លាយជាសាច់កា.ប់អស់
- កែប
ខេត្តកែប ៖ យកដីសហគមន៍ជួរភ្នំពោន ធ្វើរឺស៊ត និងកាស៊ីណូ តែអ្វីដែលសោកស្ដាយនោះ គឺប្រជាពលរដ្ឋរស់នៅជើងភ្នំជាប់មាត់សមុទ្រខេត្តកែប បានលាន់មាត់គ្រប់ៗគ្នាថា ជួរភ្នំពោន ស្ថិតនៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ នរណាក៏គេបានស្គាល់ដែរភ្នំមួយនេះជាដីរបស់សហគមន៍ ហើយរដ្ឋបាលព្រៃឈើខេត្តកែប ក៍៏ទទួលស្គាល់ដែរ ថែមទាំងយកប៉ាន់ណូរដ្ឋបាលព្រៃឈើមកដាក់នៅទីនោះទៀតផង ។ កន្លងមកអាជ្ញាធរស្រុកធ្លាប់បានឡើងទៅលើភ្នំហាមឃាត់ម្ចាស់ទីតាំងនោះដែរហើយក៏បានផ្អាកមួយរយៈ យូរៗស្ងាត់ទៅរុករានបន្តទៀត ។
តែនៅពេលថ្មីៗនេះ កម្មករជាច្រើននាក់បានឡើងទៅកាប់ព្រៃ និងយកគ្រឿងចក្រឈូសឆាយមានផ្ទៃដីធំល្វឹងល្វើយដែលជាដីរបស់សហគមន៍សោះយកទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ។ នៅព្រឹកថ្ងៃទី 28 ខែមករា ឆ្នាំ 2026 នេះ ភ្នាក់ងារយកព័ត៌មានកោះសន្តិភាពបានឆាតតាមតេឡេក្រាមទៅលោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ ពាក់ពន្ធ័រឿងឈូសឆាយយកដីសហគមន៍លើ ជួរភ្នំពោន តែលោកឆាង ឆៃ បានឆ្លើយតបយ៉ាងខ្លីថា រឿងដីហ្នឹងលោកមិនច្បាស់លាស់ទេបង្វែរអោយអ្នកកាសែតសួរទៅលោកប្រធានមន្ទីររៀបចំដែនដីទៅ ។
រីឯម្ចាស់កាន់កាប់ជួរភ្នំធ្លាប់បាននិយាយប្រាប់ម្ដងថា ដីនៅលើភ្នំគាត់មានប័ណ្ណស្រប់ច្បាប់ ហើយថាគ្រោងធ្វើកាស៊ីណូនោះក៍៏អត់ដែរ ។ តែអ្វីដែលពលរដ្ឋសោកស្ដាយនោះមិនហ៊ានយកទេ ព្រោះជាដីសហគមន៍ ឥឡូវក្លាយជាដីដូចសាច់ជ្រូកបីជាន់ គ្រាន់តែឡើងលើភ្នំអើតឃើញសមុទ្រតែម្ដង ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ