ខេត្តតាកែវ ៖ វាជារឿងថ្មីមួយទៀតសម្រាប់បងប្អូនអ្នកខេត្តតាកែវ ដែលសម្បូររឿងតភាគគ្នាមិនចេះចប់មិនចេះហើយ អស់ពីរឿងមន្ត្រីធំៗគ្រាក់ៗ ធ្លាក់មកដល់មន្ត្រីតូចតាចវិញម្ដង ។ កាលពីពេលថ្មីៗនេះលោក ណុប សុភក្រ័ ជាស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ល្បីខាងសម្បូររឿងអាស្រូវផ្លូវភេទក្នុងមួយរយៈកន្លងមកនោះ ឥឡូវចេញមុខមកល្បីសាជាថ្មីទៀតហើយ គឺឆាតតាមតេឡេក្រាមទៅស្ត្រីជាប្រពន្ធមិត្តភក្កិ រស់នៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមឆាតតេឡេក្រាមដែលលោកស្មៀនឆាតទៅស្ត្រីរងគ្រោះបានអោយដឹងថា លោកស្មៀនបានឆាតលួងលោមសុំដេកជាមួយ ដោយដេកម្ដងលោកស្មៀនអោយ ៤០ដុល្លារ ។ តែមិនទាន់បានទៅដេកផង លោកស្មៀនកំហូចបានបាញ់លុយអោយទៅស្ត្រីរងគ្រោះ ២០០ដុល្លារួចទៅហើយ ។ ដោយឃើញទង្វើបែបនេះ ស្ត្រីរងគ្រោះបានយកឆាតតេឡេក្រាមទៅប្រាប់ប្រពន្ធស្មៀន ដើម្បីអោយបានដឹងឮទាំងអស់គ្នា តែប្រពន្ធលោកស្មៀនមិនព្រមអើពើអ្វីទាំងអស់ ដោយគ្រាន់តែអោយស្ត្រីរងគ្រោះបាញ់លុយចូលកុងធនាគាខ្លូនវិញមក ។
យោងតាមសំដីស្ត្រីរងគ្រោះបានអោយដឹងទៀតថា នាងមិនអស់ចិត្តនូវទង្វើរបស់លោកស្មៀន នាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ហើយកំលាំងជំនាញកោះហៅលោកស្មៀនជាច្រើនដង តែលោកស្មៀនមិនព្រមទៅទេ ដោយអោយកំលាំងជំនាញបញ្ជូនសំណុំរឿងទៅតុលាកាទៅព្រោះលោកស្មៀនគេមានខ្សែពួនៅតុលាការស្រាប់ ។
ស្ត្រីរងគ្រោះមិនអស់ចិត្តក៏សម្រេចចិត្តបន្ដប្តឹងទៅស្នងការនគរបាលខេត្តតាកែវបន្តទៀត ដើម្បីរកយុត្តិធម៌ ។ បច្ចប្បន្នសំណុំរឿងខាងលើកំពុងចាត់ការតាមនីតិវិធីច្បាប់របស់កំលាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវនៅឡើយ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ