ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ប្រុង​ប្រយ័ត្ន​! ថៃ​រក​ឃើញ​សត្វ​ប្រចៀវ​ស៊ី​ផ្លែ​ឈើ​ដែល​ផ្ទុក​វីរុស​នី​ប៉ា​ហ៍​ហើយ

6 ម៉ោង មុន
  • ភ្នំពេញ

អាជ្ញាធរ​ថៃ​បាន​និយាយ ​កាលពី​ថ្ងៃ​ទី​២៦ ខែមករា​ ថា សត្វ​ប្រចៀវ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​មាន​ផ្ទុក​វីរុស​នី​ប៉ា​ហ៍ គ្រាន់តែ​នៅ​លើ​មនុស្ស​មិន​ទាន់​ឃើញ​នៅឡើយ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន VN Express​។…

អាជ្ញាធរ​ថៃ​បាន​និយាយ ​កាលពី​ថ្ងៃ​ទី​២៦ ខែមករា​ ថា សត្វ​ប្រចៀវ​ផ្លែ​ឈើ​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​មាន​ផ្ទុក​វីរុស​នី​ប៉ា​ហ៍ គ្រាន់តែ​នៅ​លើ​មនុស្ស​មិន​ទាន់​ឃើញ​នៅឡើយ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន VN Express​។

លោក​វេជ្ជបណ្ឌិត សុ​ផុ​ន អៀម​ស៊ី​រី​ថា​វន ( Sophon Iamsirithaworn) អនុ​លេខាធិការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​​សុខភាព​ថៃ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា វីរុស​នី​ប៉ា​ហ៍ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​សត្វ​ប្រចៀវ​ផ្លែ​ឈើ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មាន​ដង់ស៊ីតេ​មេរោគ​ទាប​ជាង​នៅ​ក្នុង​ប្រទេស​ដែល​មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ ។

នៅ​ពេល​នេះ​ អាជ្ញាធរ​ថៃ​បាន​កំពុង​តែ​គ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពី​តំបន់​ដែល​គេ​បាន​រក​ឃើញ​សត្វ​ប្រចៀវ​ដែល​ផ្ទុក​វីរុស ។

លោក​វេជ្ជបណ្ឌិត អា​ខុ​ម ឆៃ​វី​រ៉ា​វ៉ា​ត់​តា​ណា ( Arkom Chaiwerawattana) នាយក​វិទ្យាស្ថាន​សុខភាព​កុមារ​ជាតិ​សិរិ​គិត បាន​និយាយ​ថា កុមារ​តូច​ៗ​ជា​ក្រុម​ងាយ​រង​គ្រោះ​ ដែល​មានការ​ព្រួយបារម្ភ​អំពី​
វីរុស​នី​ប៉ា​ហ៍ ពីព្រោះ​រោគ​សញ្ញា​របស់​ពួក​គេ​មិនសូវ​គួរ​ឲ្យ​កត់សម្គាល់​ដូច​មនុស្ស​ពេញវ័យ​ទេ ហើយ ជំងឺ​នេះ​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​តូច​ៗ និង​អាច​បណ្តាល​ឲ្យ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​។

ដើម្បី​បង្ការ​ជំងឺ​នេះ អាជ្ញាធរ​ថៃ​ចាប់ផ្តើម​ពង្រឹង​ការ​ត្រួតពិនិត្យ​នៅ​តាម​ច្រកចូល​ប្រទេស​ហើយ​ជា​ពិសេស​ គឺ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​មាន​ជើងហោះហើរ​ពី​ឥណ្ឌា​កន្លែង​ដែល​កំពុង​តែ​ផ្ទុះ​ជំងឺ​នេះ ។

ដោយឡែក ​ក្រៅពី​ថៃ កម្ពុជា​ក្រសួងសុខាភិបាល​ក៏​បាន​ដាក់​ការ​តាមដាន​លើ​ការ​រីក​រាលដាល​នៃ
​វីរុស​នី​ប៉ា​ហ៍​នេះ​ផង​ដែរ ហើយ​នៅ​វៀតណាម​អាជ្ញាធរ​បាន​កំពុង​តែ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​នៅ​តាម​អាកាសយានដ្ឋាន​ ។

ក្រសួងសុខាភិបាល​វៀតណាម​បាន​និយាយ​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​សុខ​ភាព និង​ប្រវត្តិ​ធ្វើ​ដំណើរ​របស់​អ្នកដំណើរ ជា​ពិសេស​ អ្នក​ណា​ម្នាក់​ដែល​បង្ហាញ​អាកា​រៈ​គ្រុនក្តៅ រោគ​សញ្ញា​ផ្លូវដង្ហើម ឬ​សញ្ញា​សរសៃប្រសាទ​មិនធម្មតា ។ អ្នក​ដែល​មាន​រោគ​សញ្ញា​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សម្រាប់​ជំងឺ​ត្រូពិច​ជា​បន្ទាន់ ដើម្បី​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​។

នៅ​អាស៊ាន​វីរុស​នី​ប៉ា​ហ៍ ធ្លាប់​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ហ្វី​លី​ពី​ន ជាដើម ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ