ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ក្រុម​អ្នក​ជល់​មាន់​ផ្គើន​លោក​ចៅហ្វាយខេត្ត​ចំនួន​០៩​នាក់​ទៅកាន់​តុលាការ

4 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ក្រោយ​បញ្ចប់​ការ​សួរនាំ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​ចំនួន​០៩​នាក់ ដែល​គេ​មើលឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ (​ជល់​មាន់​) ​ផ្គើន​នឹង​ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តបាត់ដំបង​ ៖ ក្រោយ​បញ្ចប់​ការ​សួរនាំ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​ចំនួន​០៩​នាក់ ដែល​គេ​មើលឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ (​ជល់​មាន់​) ​ផ្គើន​នឹង​ការ​ព្រមាន​របស់​លោក​អភិបាលខេត្ត ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ជាមួយនឹង​វត្ថុ​តាង​ផង ក្រោយ​បញ្ចប់​ការ​កសាង​សំណុំរឿង​នៅ​អធិការ​ក្រង​បាត់ដំបង ​។

​ស្នងការ​រង​ទ​ទួ​ល​ផែន​ព្រហ្មទណ្ឌ លោក ​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​បន្ថែម​ប្រាប់​កោះសន្តិភាព​​ថា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​០៩​នាក់​នោះ ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​​អធិការ​ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ​។ ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​បញ្ចប់​​នីតិវិធី​សួរនាំ និង​បាន​បញ្ជា​​ពួក​គេ​មក​​​ដល់​ស្នងការ​ខេត្ត​ហើយ​ ។

លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​របស់​តុលា​ការ​ ។ ​យោង​តាម​របាយ​ការ​ណ៍អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​របស់​លោក​បាន​ឆ្មក់​ចូល​បង្ក្រាប ក្នុង​គ្រា​ដែល​ក្រុម​អ្នក​វីវក់​នឹង​ល្បែង​ជល់​មាន់​ទាំងនោះ កំពុង​ប្រមូលផ្ដុំ​គ្នា​ជល់​មាន់នៅ​ក្នុង​រោង​មួយ​កន្លែង​ដែល​បិទទ្វារ​របង​ជិត ស្ថិត​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​ជា​ល្បែងស៊ីសង​ខុសច្បាប់ និង​បាន​ផ្គើន​ទៅ​នឹង​ការ​ព្រមាន​ក្ដៅ​ៗ​ពី​សំណាក់​លោក​អភិបាលខេត្ត​ ។

​បើ​តាម​របាយ​ការ​ណ៍​អធិការ​ក្រុង​បាត់ដំបង​ដដែល ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំង​០៩​នាក់​​រួម​មាន​៖ ១-​ឈ្មោះ​រឿ​ប សីហា ភេទប្រុស ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល  ២-​ឈ្មោះ​ហម ម៉ៅ ភេទប្រុស ​អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​គ្រូ​ស ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ៣-​ឈ្មោះ​ហ៊ូ សុ​ជា ភេទប្រុស​ ​អាយុ​៤០​ឆ្នាំ  ៤-​ឈ្មោះ​ហឿ​ង សុ​ផុ​ន ភេទប្រុស​អាយុ​៦៤​ឆ្នាំ​ (២​នាក់​នេះ​) នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង  ៥-​ឈ្មោះ​អ៊ុ​ម សំណាង ភេទប្រុស​ អាយុ​៥២​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គិ ស្រុក​ថ្មគោល  ៦-​ឈ្មោះ​រុន រក្សា ភេទប្រុស​ អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ទំនប់ សង្កាត់​ក្ដុល​ដូនទាវ ក្រុង​បាត់ដំបង  ៧-​ឈ្មោះ​វន សា​រ៉ា​ន់ ភេទប្រុស ​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា  ៨-​ឈ្មោះ​វង់ កក្កដា ភេទប្រុស ​អាយុ​៤៧​ឆ្នាំ​ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា និង​៩-​ឈ្មោះ លាង ពក ភេទប្រុស​អាយុ​៧២​ឆ្នាំ នៅ​ភូមិ​តា​លាស់ ឃុំ​តា​លាស់ ស្រុក​មោង​ប្ញ​ស្សី​ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ញៀន​ល្បែង​ចំនួន​០៩​នាក់​នេះ វត្ថុ​តាង​ដែល​ក្រុម​នេះ​នាំ​គ្នា​ប្រព្រឹត្ត ហើយ​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​នៅ​នឹង​កន្លែង​ជាក់ស្ដែង​រួម​មាន​៖ អា​គកចំនួន​១៥​ក្បាល​(​មាន់​ជល់​)  ម៉ូតូ​ចំនួន​១០​គ្រឿង  ប្រាក់​ខ្មែរ​ចំនួន​៨០​ម៉ឺន​រៀល   ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ផ្គូរ​​ផ្គង​ចំនួន​០១​នាឡិកា​សម្រាប់​កំណត់ពេល​វេលា​ជល់​ចំនួន​០១ សង្វៀន​សម្រាប់​ជល់​​មាន់​ចំនួន​០១ ស៊ុម​ក្រុងមាន់​ជល់​ចំនួន​០៧  និង​សម្ភារ​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​នៅ​ក្នុង​របាយ​ការ​ណ៍ គេ​បាន​និយាយ​តែ​ឈ្មោះ​អ្នក​ញៀន​​ល្បែង​ដែល​ត្រូវ​ឃាត់ខ្លួន តែ​គេ​មិន​ប្រាប់​ឈ្មោះ​ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​គ​គ្លើ​ន​នេះ​ទេ  ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ជន​ណា​ម្នាក់​​​សង្វៀន​នេះ​ដែរ​ ។   ប៉ុន្តែ​បើ​តាម​ប្រភព​ដែល​ទម្លុះទម្លាយ​ដោយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឬ អ្នក​ធ្លាប់​បី​មាន់​យក​ទៅ​ប្រយុទ្ធ​ក្នុង​សង្វៀន​នេះ បាន​ចង្អុល​ចំ​ៗ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​នោះ​ឈ្មោះ គី តែ​អ្នក​ស្រុក ឬ​អ្នក​ជល់​មាន់​ទម្លាប់​ហៅ​គាត់​ថា «​គី​ពេជ្រ​» ។ លោក​ដ​ង្ខៅ​គី​ពេជ្រ បាន​បើក​សង្វៀនមាន់​នេះ​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ។

​ពាក់ព័ន្ធ​នឹង​បទល្មើស​ល្បែងស៊ីសង​គ្មាន​ច្បាប់​អនុញ្ញាត​​នេះ  អភិបាល​ខេ​ត្ក​បាត់ដំបង លោក សុខ លូ បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​នៅ​ចំពោះ​មុខមន្ត្រី​គ្រប់​ស្ថាប័នរដ្ឋ​នៅ​ក្នុង​ «​អង្គសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦» ក្នុង​ថ្ងៃ​បិទ​បញ្ចប់​នៃ​អង្គពិធី​ថ្ងៃ​ទី​២០ មក​រា កាលពី​ជាង​មួ​យស​ប្ដា​ហ៍​​មុន​នេះ​ថា «​រដ្ឋបាល​ខេត្ត​នឹង​ប្ដេជ្ញា​​បង្ក្រាប និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​» ដែល​លោក​ចាត់​ទុក​ថា ជា​ការ​«​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សង្គម​ជាតិ​» មិនតែប៉ុណ្ណោះ​ លោក​បាន​ភ្ជាប់​ការ​ប្តេជ្ញា​ចិត្ត​បង្ក្រាប​ល្បែង​អន​ឡាញ​នេះ ទៅ​នឹង​ល្បែងស៊ីសង​គ្មាន​ច្បាប់​ដទៃ​ៗ​ទៀត​ផង​ ។ លោក​អភិបាលខេត្ត​បាន​ប្រកាស​ក្នុង​អង្គសន្និបាត​ប្រាប់​មន្ត្រី​ៗ ឬ​មេ​ៗ​ប៉ូលិស មេ​ៗ​ប៉េ​អឹ​ម​ជា​ពិសេស​ដូច្នេះ​ថា  មិនមែន​តែ​បទល្មើស​ «​ឧក្រិដ្ឋក​ម្មឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា​ប៉ុណ្ណោះ​ទេ ដែល​ង​ត្រូវ​បង្ក្រាប  ចំពោះ​ល្បែងស៊ីសង​គ្មាន​ច្បាប់​ដទៃ​ៗ​ទៀត ដែល​កំពុង​កើត​មាននៅ​តាម​បណ្ដា​ស្រុក ឬ​ក្រុង ក៏​ត្រូវ​តែ​តាម​បង្ក្រាប​ឲ្យ​រាប​ដល់​ដី​ដែរ​»​ ។

​ជាមួយនឹង​ការ​លើក​ឡើង​នេះ លោក​អភិបាលខេត្ត​ក៏​បាន​ព្រមាន​ត្រង់​ៗ ស្នើ​សុំ​ថ្នាក់លើ​ដក​មុខ​តំណែង​មន្ត្រី​ថ្នាក់​មូលដ្ឋាន ឬ​មេ​ប៉ូលិស​ មេ​ប៉េ​អឹ​ម តាម​បណ្ដា​ស្រុក ក្រុង ឬ ខេត្ត ដែល​មិន​ព្រម​ធ្វើការ​បង្ក្រាប​ល្បែងស៊ីសង ដែល​កើត​មាន​ក្នុង​ទឹកដី​របស់​ខ្លួន​ ។ ​បើ​តាម​ប្រសា​ស​ន៍​លោក​អភិ​បាលខេត្ត​​ថា ការ​ប្ដេជ្ញា​ហាក់​គ្មាន​ការ​រារែក ក្នុង​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ ក្នុង​គោលដៅ​ដើម្បី​ឈាន​ដល់​ការ​ពង្រឹង​នូវ​គោលនយោបាយ​«​ភូមិ ឃុំ សង្កាត់​មាន​សុ​វត្តិភាព​» ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​របស់​រាជរដ្ឋាភិបាល​ឲ្យ​រស់​ឡើង​វិញ  ក្រោយ​ពី​ដួល​សន្លប់​បាត់​មាត់​ឈឹង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ 

ប៉ុន្តែ​យ៉ាងណា មហាជន​នឹង​រង់ចាំ​តាមដាន​មើល​ថា តើ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការ​បង្ក្រាប​បទល្មើស​ល្បែង​ស៊ី​ង​នេះ មាន​ដង្ហើមវែង​ប្រវែង​ណា ? បើ​តាម​ការ​កត់សម្គាល់​៖  មិនមែន​មាន​តែ​ល្បែងស៊ីសង​មួយ​មុខ​ទេ អំពើ​ចោរកម្ម ក្មេង​ទំនើង និង​គ្រឿងញៀន​បាន​និង​កំពុង​រត់ប្រណាំង​ប្រជែង​គ្នា​សម្បើម​ដៃ​ណាស់ មិន​ថា​ នៅ​តាម​បណ្ដា​ស្រុក ឬ នៅ​ក្នុង​ក្រុង​នោះ​ទេ​សព្វ​ថ្ងៃនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ