ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ប្រកាស​បិទផ្លូវ​នាវាចរ​ចាប់ពី​ថ្ងៃ​ទី​៨ រហូត​​ដល់​១២ វិច្ឆិកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ធ្វើការ​បិទផ្លូវ​នាវាចរ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​១២ ខែវិច្ឆិកា ដើម្បី​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប្រទីប សំពះ​ព្រះ​ខែ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ធ្វើការ​បិទផ្លូវ​នាវាចរ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨ រហូត​ដល់​១២ ខែវិច្ឆិកា ដើម្បី​រៀបចំ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ដល់​១២ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ​នេះ​។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ការ​បិទផ្លូវ​ទឹក​មួយ​រយៈ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​រក្សា​ការពារ​នូវ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ជូន​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ក្រុម​កីឡាករ កីឡាការិនី​ដែល អញ្ជើញ​មក​ពី​បណ្តា​ខេត្ត​នានា ដែល​មក​ចូលរួម​ប្រណាំងទូក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​។

សេចក្ដីជូនដំណឹង​បានអោយ​ដឹង​ទៀត​ថា នៅ​តាម​ដង​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ គឺជា​ទីកន្លែង​ប្រារព្ធ​ពិធី​ដូច្នេះ​មិន​អនុញ្ញាត​អោយ​នាវាចរ​ឆ្លងកាត់​ឡើយ ហើយនឹង​ដាក់​អោយ​ដំណើរការ​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយ​ពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ត្រូវ​បាន​បញ្ចប់​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់​តាម​ផ្លូវទឹក​ទាំងអស់​មេត្តា​យោគយល់​និង​អធ្យាស្រ័យ ហើយ​នាំ​គ្នា​ចូលរួម​កម្សាន្ត​សប្បាយ​អោយ​កាន់​ច្រើន​កុះករ និង​គ្រប់​ៗ​គ្នា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ