ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ពិភាក្សា​រក​ដំណោះស្រាយ​ដែនសមុទ្រ​​ត្រួតស៊ីគ្នា តែ​កម្ពុជា​សម្រេចចិត្ត​ផ្តួចផ្តើម​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​UNCLOS

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​នៅ​ចំពោះ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​យ៉ាង​ដូច្នេះ​ថា «​យើង​ក៏​ពិភាក្សា​អំពី​មាគ៌ា​នា​ពេល​អនាគត​សម្រាប់​ការ​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា ដែល​កម្ពុជា​បាន​សម្រេចចិត្ត​ផ្តួចផ្តើម​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម UNCLOS បន្ទាប់​ពី​ថៃ​ដកខ្លួន​ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១»…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​នៅ​ចំពោះ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​យ៉ាង​ដូច្នេះ​ថា «​យើង​ក៏​ពិភាក្សា​អំពី​មាគ៌ា​នា​ពេល​អនាគត​សម្រាប់​ការ​ដោះស្រាយ​ការ​ទាមទារ​ដែនសមុទ្រ​ដែល​ត្រួតស៊ីគ្នា ដែល​កម្ពុជា​បាន​សម្រេចចិត្ត​ផ្តួចផ្តើម​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម UNCLOS បន្ទាប់​ពី​ថៃ​ដកខ្លួន​ចេញពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១» ។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ត្រីភាគី រវាង​ហ្វី​លី​ពី​ន កម្ពុជា និង​ថៃ នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន នា​ល្ងាច​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៦ នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​ការ​ជឿជាក់​ថា នេះ​ជា​មាគ៌ា​សន្តិភាព​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដ៏​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ ។ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ រួម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០២៥ និង​សេចក្តីថ្លែងការណ៍​រួម​ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ ២០២៥ ។

កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ឈាន​ទៅ​មុខ​ដោយ​ស្ថាបនា រហ័ស និង​ដោយ​សុច្ឆន្ទៈ​។ ទន្ទឹម​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​សម្រាប់​សន្តិភាព​យូរអង្វែង ដោយ​បាន​ពិភាក្សា​អំពី​ការ​បន្ត​ឡើង​វិញ​នូវ​យន្តការ​ដែល​មាន​ស្រាប់ គឺ JBC, GBC និង RBC នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​បាន​រៀបចំ​មុខងារ​របស់​ខ្លួន​បាន​ពេញលេញ ។

សម្ដេច​ធិ​បតី​ក្នុង​នាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) និង​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ចំពោះ​ការ​គាំទ្រ និង​ការ​រួមចំណែក​ជា​បន្តបន្ទាប់​របស់​ពួក​គេ ។ កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ទទួលយក​ភាព​ជា​អ្នកដឹកនាំ​របស់​ប្រទេស​ហ្វី​លី​ពី​ន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។ កម្ពុជា​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពេញលេញ និង​អំពាវនាវ​ឱ្យ​មានការ​ពង្រឹង​តួនាទី​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​វិធានការ​ដែល​បាន​ព្រមព្រៀង​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ