ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែបកាន់តែប្លែក កាន់តែស្អាត! មេដែកឆក់ បេះដូងអ្នកទេសចរ វិថីឆ្នេរអង្កោល និងផ្លូវថ្មើរជើងមាត់សមុទ្រដ៏ស្រស់ស្អាត

59 នាទី មុន

ខេត្ត​កែប ៖ វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល មិន​ត្រឹមតែ​ជា​សមិទ្ធផល​រូប​វន្ត​ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​និង​កំពុង​ក្លាយជា​មេដែក​ឆក់​យក​បេះដូង​ភ្ញៀវ​ទេសចរ តាម​រយៈ​ការ​លើកកម្ពស់​សោភ័ណ​ភាព​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​របៀបរៀបរយ និង​ស្រស់បំព្រង ។ ជាក់ស្តែង​ក្រសួង​សាធារណការ…

ខេត្ត​កែប ៖ វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល មិន​ត្រឹមតែ​ជា​សមិទ្ធផល​រូប​វន្ត​ដ៏​រឹង​មាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​និង​កំពុង​ក្លាយជា​មេដែក​ឆក់​យក​បេះដូង​ភ្ញៀវ​ទេសចរ តាម​រយៈ​ការ​លើកកម្ពស់​សោភ័ណ​ភាព​ខេត្ត​កែប ឱ្យ​កាន់តែ​មាន​របៀបរៀបរយ និង​ស្រស់បំព្រង ។

ជាក់ស្តែង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦​នេះ​ថា ៖ វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល បាន និង​កំពុង​ដើរតួ​នាទី​ជា​ខ្សែ​ផ្លូវ​លើក​សម្រស់​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​មាន​របៀបរៀបរយ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ចំណតរថយន្ត ផ្លូវ​ជិះ​កង់ និង​ផ្លូវ​ថ្មើរជើង​សម្រាប់​ការ​ដើរ​កម្សាន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នានា ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បន្ត​ថា បន្ថែម​ពី​នេះ វិ​ថី​នេះ​ក៏​ជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ពី​ក្រុងកែប​ទៅ​កាន់​តំបន់​សហគមន៍​ទេសចរណ៍ និង​នេសាទ​នៅ​ក្នុង​ឃុំ​អង្កោល និង​លាតសន្ធឹង​ឆ្លងកាត់​តំបន់កសិកម្ម តំបន់​ស្រែអំបិល តំបន់​ព្រៃកោងកាង និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត​លេខ​១៣៣២ ក្នុង​ទិស​ដៅ​ទៅ​មករ​វាង​ស្រុក​ដំណាក់​ចង្អើរ និង​ច្រក​លក ខេត្តកំពត​(​ព្រំដែន​កម្ពុជា​-​វៀតណាម​) រួម​ទាំង​ត​ភ្ជាប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ដើម្បី​ភ្ជាប់​ទៅ​កាន់​តំបន់​ទីប្រជុំជន តំបន់​ភូមិឋាន និង​តំបន់​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្ត​កែប​។

សូម​ជម្រាប​ជូន​ថា វិ​ថី​តេ​ជោ​សន្តិភាព​ឆ្នេរ​អង្កោល​នេះ មាន​ប្រវែង​សរុប ១២ ៦៤៥​ម៉ែត្រ ស្ថិត​នៅ​ភូមិ​កែប និង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​ត្រូវ​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ