ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្លាស់ប្តូរប្រធានបេសកកម្មថ្មី និងប្តេជ្ញាបន្តតាមដានស្ថានភាពព្រំដែនកម្ពុជា-ថៃ

35 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សម្របសម្រួល​ពិធី​ផ្ទេរ​ភារកិច្ច ប្រធាន​បេសកកម្ម​ប្តូរ​វេន នៃ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ហ្វី​លី​ពី​ន​ថ្មី ប្រចាំ​កម្ពុជា ។ ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សម្របសម្រួល​ពិធី​ផ្ទេរ​ភារកិច្ច ប្រធាន​បេសកកម្ម​ប្តូរ​វេន នៃ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ហ្វី​លី​ពី​ន​ថ្មី ប្រចាំ​កម្ពុជា ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៨ ខែឧសភា ឆ្នាំ​២០២៦​នេះ ឧត្តមសេនីយ៍ឯក ផាត វិបុល​សុ​ភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជានា​យក នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅ​ចូលរួម​សម្របសម្រួល​ក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​ភារកិច្ច​ដឹកនាំ​របស់​ប្រធាន​បេសកកម្ម (HOM) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ពី​វរសេនីយ៍ទោ MOHD AMIN BIN BAHAROM ជា​ប្រធាន​ស្តីទី នៃ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT HOM) ដែល​បាន​បញ្ចប់​អាណត្តិ​ជូន​ទៅ ឧត្ដមនាវីត្រី គ្លេ​ន ហ្ស៊ី ឌី​ហ្សុ​ន (GLENN Z DIZON) ជា​ប្រធាន​បេសកកម្ម​ប្តូរ​វេន នៃ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT HOM) ហ្វី​លី​ពី​ន​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ស្នាក់​ការ​ទី​២ ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។

ក្នុង​ឱកាស​នោះ ឧត្ដមនាវីត្រី គ្លេ​ន ហ្ស៊ី ឌី​ហ្សុ​ន (GLENN Z DIZON) ក៏​បាន​បង្ហាញ​សា​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​បេសកកម្ម​ដ៏​មាន​សារៈសំខាន់​នេះ និង​ខិតខំ​បំពេញការងារ​ឱ្យ​សកម្ម ប្រកបដោយ​អ​ព្យា​ក្រឹត្យ​ភាព និង​បន្ត​ធ្វើការ​ចុះ​សង្កេតការណ៍ ផ្ទៀត​ផ្ទាត់ រាយការណ៍​អំពី​ស្ថានភាព​ពិត​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

សូម​គូសបញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ក៏​ដូច​ជា​វិធានការ​នានា ដែល​បាន​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​តែងតែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​ក្នុង​ការ​ចូលរួម​ជួយ​លើ​កិច្ចការ​នេះ​បន្ថែម​ទៀត​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ