ប្រទេសហ្វីលីពីន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម ។

ជំនួបកំពូលខ្នាតតូចរវាងមេដឹកនាំនៃប្រទេសទាំងបីនេះ បានប្រព្រឹត្តទៅនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ក្នុងឱកាសដែលថ្នាក់ដឹកនាំកំពុងមានវត្តមាន ដើម្បីចូលរួមក្នុងកិច្ចប្រជុំតំបន់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។
ជំនួបអាហារពេលព្រឹកនេះ មិនត្រឹមតែជាការបន្តប្រពៃណីនៃការជួបពិភាក្សារវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវ តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលប្រកបដោយវិបុលភាព និងសុខដុមរមនា ៕




ចែករំលែកព័តមាននេះ