Martial ថាស្រឡាញ់ Ronaldinho ជាងគេ
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានប្រកាសពីការស្រលាញ់របស់គាត់ចំពោះកីឡាករឆ្នើមប្រេស៊ីលពីររូបគ្រប់ពេល Anthony Martial របស់ក្រុមបិសាចក្រហម Manchester United…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានប្រកាសពីការស្រលាញ់របស់គាត់ចំពោះកីឡាករឆ្នើមប្រេស៊ីលពីររូបគ្រប់ពេល Anthony Martial របស់ក្រុមបិសាចក្រហម Manchester United…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានប្រកាសពីការស្រលាញ់របស់គាត់ចំពោះកីឡាករឆ្នើមប្រេស៊ីលពីររូបគ្រប់ពេល Anthony Martial របស់ក្រុមបិសាចក្រហម Manchester United បានពន្យល់ពីមូលហេតុដែលគាត់ស្រឡាញ់រាប់អាន Ronaldinho ជាងកីឡាករដទៃ។
កីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះ ជួយដល់ក្រុមរបស់គ្រូបង្វឹក លោក Ole Gunnar Solskjaer មួយទំហឹង ក្រោយពីបានធូរស្រាលពីរបួស បន្ទាប់ពីខកខានការប្រកួតចំនួន ៧ ប្រកួតនៅរដូវកាលនេះរួចទៅហើយ ដោយសារតែបញ្ហារបួសសរសៃពួរ។
ចាប់ផ្តើមពីការឈ្នះការប្រកួត Premier League របស់ក្រុមបិសាចក្រហមលើក្រុម Norwich City កីឡាករ Martial នាពេលថ្មីៗនេះបានរកគ្រាប់បាល់វេទមន្តមួយ បន្ទាប់ពីទាត់ស៊ីសង្វាក់គ្នាយ៉ាងល្អជាមួយ Marcus Rashford។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ Martial បានប្រាប់ថា អតីតជើងខ្លាំងល្បីឈ្មោះរបស់ក្លិប Barcelona លោក Ronaldinho គឺជាកីឡាករក្នុងបេះដូងរបស់គាត់។ គាត់បានប្រាប់វេបសាយផ្លូវការរបស់ United ថា៖«ខ្ញុំចង់និយាយថាកីឡាករដែលខ្ញុំចូលចិត្តជាងគេ គឺកីឡាករប្រេស៊ីលជើងចាស់ Ronaldo និង Ronaldinho»។
Martial បានបន្តថា ៖«ពួកគេទាំងពីរគឺជាកីឡាករឆ្នើមជាមួយនឹងការលេងយ៉ាងល្អនៅលើតារាង។ ពួកគេបានបង្កើតការប្រកួតអស្ចារ្យជាច្រើន។ ខ្ញុំស្រឡាញ់ Ronaldinho ជាងគេ ព្រោះតែគាត់គឺជាកីឡាករ ដែលអាចឱ្យយើងញញឹមពេលកំពុងទស្សនាគាត់ប្រកួតបាន» ៕
ប្រភព ៖ soccerladuma , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ