ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​កងទ័ពជើងទឹក​សហព័ន្ធ​រុ​ស្ស៊ី​១​គ្រឿង​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាវា​ហ្វឹកហ្វឺន​កងទ័ពជើងទឹក​សហព័ន្ធ​រុ​ស្ស៉ី​ប្រចាំ​តំបន់ Baltic ១​គ្រឿង មានឈ្មោះ PEREKOP បាន​ចូល​សំចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ នាវា​ហ្វឹកហ្វឺន​កងទ័ពជើងទឹក​សហព័ន្ធ​រុ​ស្ស៉ី​ប្រចាំ​តំបន់ Baltic ១​គ្រឿង មានឈ្មោះ PEREKOP បាន​ចូល​សំចត​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ (​គិត​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩) ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

នាវា PEREKOP មាន​បណ្តោយ ១៣៨​ម៉ែត្រ ទទឹង ១៧.២​ម៉ែត្រ ជម្រៅ​ទឹក ៥.៥៣​ម៉ែត្រ ទម្ងន់​ផ្ទុក ៧,២៧០​តោន មាន​នាវិក​ចំនួន​៣៩៩​នាក់ ដឹកនាំ​ដោយ​លោក​វរ​នា​វី​ឯក CHEROKOV Vladimir​មេបញ្ជាការ​នាវា ។

ក្នុង​ការ​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានការ​ទទួល​ស្វាគមន៍​ពី​លោក​ឧត្តមនាវីត្រី អ៊ិ​ន សុ​ខេមរា នាយ​រង​សេនាធិការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វី​ជា​ច្រើន​រូប​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ